PR

foodpanda រៀបចំការប្រគួតប្រជែងសម្រាប់និស្សិតសាកលវិទ្យាល័យ ជាលើកដំបូងលើប្រធានបទទីផ្សារ ហិរញ្ញវត្ថុ និងធនធានមនុស្ស

BY
Liny Chan
July 29, 2023

ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា មានដៃគូដឹកជញ្ជូនច្រើនជាងគេ ដឹកជញ្ជូនឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់នោះ បានរៀបចំកម្មវិធីសិក្សាទស្សនកិច្ចសិក្សា និងការប្រគួតប្រជែងធ្វើបទបង្ហាញ កាលពីទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ នេះ នៅការិយាល័យកណ្តាលរបស់ខ្លួនស្ថិតនៅ អគារ GIA កោះពេជ្រ រាជធានីភ្នំពេញ។

ដូចដែលបានដឹងមកហើយថា foodpanda តែងតែរៀបចំនូវកម្មវិធីជាច្រើនមិនថាជាកម្មវិធីសប្បុរសធម៍ ឬ កម្មវិធីណែនាំច្បាប់ចរាចរណ៍ជូនដៃគូអ្នកដឹកជញ្ជូន ហើយលើកនេះ foodpanda បានរៀបចំកម្មវិធីជាមួយនិស្សិតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្សាភ្ជាប់ការសិស្សទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការផ្ទាល់។

នៅក្នុងឆមាសទី១ឆ្នាំ២០២៣នេះ foodpanda បានរៀបចំសិក្ខាសាលាតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅក្នុងរាជាធានីភ្នំពេញ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងដល់និស្សិត ទាក់ទងទៅនឹងប្រធានបទចំនួនពីរ ទី១ ការប្រើប្រាស់ទិន្នន័យក្នុងការសម្រេចចិត្ត និងទី២ គន្លឹះក្នុងការស្វែងរកការងារធ្វើ និងការកំណត់ទិសដៅសម្រាប់អនាគត។

ដោយផ្សាភ្ជាប់ជាមួយនិងកម្មវិធីសិក្ខាសាលាតាមគ្រឹះស្ថានឧត្តមសិក្សាកន្លងមក ក្រុមហ៊ុន foodpandaបានរៀបចំកម្មវិធីសម្រាប់និស្សិត២០នាក់មកពីសាលា CamEd Business School និងនិសិ្សតចំនួន២០នាក់ទៀតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីមានឱកាសស្វែងយល់ផ្ទាល់ពីការងាររបស់បុក្គលិកfoodpanda ក៏ដូចជាធ្វើការប្រគួតប្រជែង និងធ្វើបទបង្ហាញលើប្រធានបទចំនួនបីទាក់ទងនិងផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនធានមនុស្ស។

foodpanda ក៏មានជារង្វាន់ដល់ក្រុមនិស្សិតដែលប្រកួតឈ្នះលើប្រធានបទនិមួយៗផងដែរ ដូចជា៖  ពានរង្វាន់ វិញ្ញាបនបត្រ ទឹកប្រាក់ចំនួន 2,000,000រៀល គូប៉ុនកម្មង់អាហារ ៦ ខែដោយឥតគិតថ្លៃ សមាជិកភាព pandapro ៦ខែ និងរង្វាន់ជាច្រើនទៀត។
ជាលទ្វផលក្រុមនិស្សិតមកពីសាលា CamEd Business School បានប្រគួតឈ្នះលើប្រធានបទផ្នែកហិរញ្ញវត្ថុ និងក្រុមនិស្សិតមកពីសាលកវិទ្យាល័យជាតិគ្រប់គ្រង បានប្រគួតឈ្នះលើប្រធានបទផ្នែកទីផ្សារ និងធនធានមនុស្ស។

លោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង បានមានប្រសាសន៍ថា ក្រុមហ៊ុន foodpanda មានឆន្ទៈក្នុងការផ្តល់ឱកាសដល់និស្សិត ដោយផ្សាភ្ជាប់រវាងទ្រឹស្តីដែលសិក្សានៅសាលា ជាមួយនិងការអនុវត្តជាក់ស្តែងនៅកន្លែងការងារ។ នៅឆ្នាំ២០២៤ខាងមុខនេះ ក្រុមហ៊ុននឹងបន្តធ្វើកម្មវិធីនេះជាមួយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនផ្សេងទៀត ក្នុងន័យរួមចំណែកក្នុងវិស័យអប់រំ ជាពិសេសអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ។

សម្រាប់សាកលវិទ្យាល័យនានាដែលចាប់អារម្មណ៍ចូលរួមក្នុងរដូវកាលទី២ សូមទាក់ទងលោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង តាមរយៈអ៊ីមែល៖ chhunnat.kan@foodpanda.com.kh ឬលេខទូរស័ព្ទ៖ +855 78 555 833។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ ៖ www.foodpanda.com.kh ឬ ទំនាក់ទំនង ចុះ ឈ្មោះជា ដៃគូ ដឹក ជញ្ជូន ក្រុមហ៊ុន foodpanda តាម រយៈ ៖ https://rider.foodpanda.com.kh/

Share This Post: