កីឡា

Chelsea ហ៊ានឲ្យ Zidane ដល់ទៅ 200លានផោន ប្រសិនបើយល់ព្រមមកដឹកនាំក្លឹបកំពុងតែដុនដាបមួយនេះ

BY
Khmernote Media
February 23, 2019

ក្លឹបតោខៀវ Chelsea ហ៊ានផ្ដល់ទឹកប្រាក់ឲ្យលោក Zinedine Zidane ចំនួន 200លានផោន សម្រាប់ការចាយលើកីឡាករក្នុងពេលទីផ្សារដោះដូរកីឡាករ ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះព្រមមកដឹកនាំ Chelsea។

ក្លឹបតោខៀវ Chelsea ត្រូវបានសហព័ន្ធទ្វីបអឺរ៉ុបពិន័យហាមមិនឲ្យដោះដូរកីឡាករក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករបើកចំនួន 2 ដងដោយសារតែក្លឹបយក្សរបស់អង់គ្លេសមួយនេះរំលោភលើគោលការដោះដូរកីឡាករក្រោយអាយុ 18 ឆ្នាំ។ ប៉ុន្ដែ Chelsea គ្រោងនឹងប្ដឹងឧទ្ធរណ៍ដើម្បីទាមទារការខុសត្រូវពីការដាក់ពិន័យមិនឲ្យដោះដូរកីឡាករនេះនៅក្នុងពេលបញ្ចប់រដូវកាលនេះ ប្រសិនបើការប្ដឹងឧទ្ធរណ៍របស់ Chelsea ឈ្នះនោះពួកគេនឹងមានសិទ្ធិក្នុងការទិញកីឡាករវិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ទោះបីជា Chelsea ត្រូវពិន័យមិនឲ្យដោះដូរកីឡាករក៏ដោយ ប៉ុន្ដែលោក Zinedine Zidane នៅតែសម្លឹងមើលដំណែងគ្រូបង្វឹកនៅឯ Chelsea ខណៈដែលលោក Maurizio Sarri អាចនឹងបណ្ដេញចេញក្នុងពេលឆាប់ៗនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: