ព្យុះទីហ្វុង Doksuri បង្ខំឲ្យពលរដ្ឋចិនជាង ៣ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- July 31, 2023
ចិន៖ ពលរដ្ឋចិនជាង ៣១,០០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ក្រោយការមកដល់នូវព្យុះទីហ្វុង Doksuri នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដានេះ។ ការសម្រេចធ្វើការជម្លៀសខ្លួនរបស់ក្រុមពលរដ្ឋរាប់ម៉ឺននាក់ខាងលើនេះបានកើតឡើង បន្ទាប់ពីឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពោលគឺជាភ្លៀងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេសម្រាប់ប្រទេសចិន។

គួរបញ្ជាក់ជូនថា តំបន់ដែលកំពុងរងនូវសម្ពាធនៃព្យុះទីហ្វុង Doksuri រួមមានទីក្រុងប៉េកាំង, ក្រុង Tianjin, ខេត្ត Hebei, ខេត្ត Shanxi និង ខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ទន្ទឹមនឹងមានការជម្លៀសខ្លួនពីសំណាក់ប្រជាពលរដ្ឋហើយ អាជ្ញាធរចិនក៏បានសម្រេចផ្អាកការដ្ឋានសាងសង់ជាង ៤,០០០កន្លែង ផ្អាកសកម្មភាពអាជីវកម្មមួយចំនួន ខណៈមានអគារប្រហែលជា ២០,០០០កន្លែងបានរងនូវការបំផ្លាញ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






