ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យពលរដ្ឋចិន ២នាក់បាត់បង់ជីវិត ខណៈជាង ៣ម៉ឺននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey August 1, 2023
    ព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យពលរដ្ឋចិន ២នាក់បាត់បង់ជីវិត ខណៈជាង ៣ម៉ឺននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់

    ចិន៖ ព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យពលរដ្ឋចិនចំនួន ២នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១ ខែសីហានេះ។ សាកសពរបស់ជនរងគ្រោះទាំង ២នាក់នេះត្រូវបានគេប្រទះឃើញនៅក្នុងប្រលាយទឹកមួយកន្លែងក្រុងទីក្រុងប៉េកាំង ខណៈពេលនេះឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងទីក្រុងប៉េកាំងយ៉ាងខ្លាំង។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយឥទ្ធិពលរបស់ព្យុះក៏បានបង្កឲ្យមានការបាក់ស្រុតដីនៅតាមតំបន់មួយចំនួន ផ្លូវសំខាន់ៗមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ សកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក ការដ្ឋានសាងសងជាង ៤,០០០កន្លែងត្រូវបានផ្អាកសកម្មភាព អគារចំនួន ២០,០០០កន្លែងបានរងនូវការបំផ្លាញ ខណៈជើងហោះហើរចំនួន ១៨០ជើងត្រូវបានលុបចោលជាបន្ទាន់។ នៅចំពោះស្ថានភាពបន្ទាន់នេះមានពលរដ្ឋជាង ៣១,០០០នាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: