ជប៉ុនសម្រេចលុបចោលជើងហោះហើរជាង ៥០០ជើងជាបន្ទាន់ និងណែនាំឲ្យពលរដ្ឋជាង ៧០ម៉ឺននាក់ធ្វើការជម្លៀសខ្លួន ក្រោយការមកដល់នូវព្យុះទីហ្វុង Khanun
- BY
- Pheakdey
- August 2, 2023
ជប៉ុន៖ ប្រទេសជប៉ុនកំពុងរងនូវការវាយប្រហារដោយព្យុះកំណាចមួយដែលមានឈ្មោះថា ព្យុះទីហ្វុង Khanun នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃអង្គារ ទី១ ខែសីហានេះ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Khanun បានកំពុងតែធ្វើដំណើរក្នុងល្បឿនជាមធ្យម ១៨០គីឡូម៉ែត្រក្នុងមួយម៉ោងចេញពីមហាសមុទ្រប៉ាស៊ិហ្វិកឆ្ពោះមកកាន់តំបន់កោះអូគីណាវ៉ា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរជប៉ុនបានសម្រេចណែនាំឲ្យពលរដ្ឋនៅក្នុងតំបន់ខាងលើនេះចំនួន ៧៦០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ បន្ថែមពីលើនេះទៀត អាជ្ញាធរជប៉ុនក៏បានសម្រេចលុបចោលជើងហោះហើរជាង ៥០០ជើង ខណៈការសម្រេចលុបចោលជើងហោះហើរដ៏ច្រើននិងជាបន្ទាន់នេះបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋចំនួន ៧៤,០០០នាក់ផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






