ទាហានជើងទឹកអាមេរិក ២នាក់ត្រូវបានចាប់ខ្លួនពីបទលួចផ្តល់ការសម្ងាត់របស់ជាតិឲ្យទៅប្រទេសចិន
- BY
- Pheakdey
- August 4, 2023
អាមេរិក៖ អាជ្ញាធរអាមេរិកសម្រេចឃាត់ខ្លួនទាហានជើងទឹករបស់ខ្លួនចំនួន ២នាក់ ជុំវិញករណីលួចផ្តល់ការសម្ងាត់របស់ជាតិឲ្យទៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៤ ខែសីហានេះ។ នៅក្នុងចំណោមកងទ័ពជើងអាមេរិកទាំង ២នាក់នោះត្រូវបានគេស្គាល់ថា ម្នាក់មានឈ្មោះ Zhao Wenheng អាយុ ២៦ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Wei Jinchao។

បើតាមអាជ្ញាធរអាមេរិកបានសម្រេចចោទប្រកាន់ថា លោក Zhao Wenheng បានលួចថតរូបនិងវីដេអូស្តីអំពីព័ត៌មានសំខាន់ៗមួយចំនួននៅក្នុងកងយោធាជើងទឹកអាមេរិកដើម្បីផ្តល់ទៅឲ្យប្រទេសចិនជាថ្នូរនឹងប្រាក់ចំនួន ១៥,០០០ដុល្លារ។ សម្រាប់លោក Wei Jinchao វិញគឺបានរងនូវការចោទប្រកាន់ថាបានផ្សំគំនិតក្នុងការប្រព្រឹត្តិបទល្មើសខាងលើនេះ។ ជុំវិញករណីដ៏រសើបនេះគេនៅមិនទាន់ឃើញភាគីខាងប្រទេសចិនចេញមកធ្វើការឆ្លើយតបយ៉ាងណានៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






