ការិយាល័យរដ្ឋាភិបាលអាមេរិកជាច្រើនត្រូវបានបិទទ្វារ ខណៈជើងហោះហើរក្នុងស្រុកជាង ២,៣០០ជើងត្រូវបានលុបចោលជាបន្ទាន់ ក្រោយការមកដល់របស់ព្យុះកំបុតត្បូងមួយ
- BY
- Pheakdey
- August 8, 2023
អាមេរិក៖ ការិយាល័យរដ្ឋាភិបាលអាមេរិកជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោនត្រូវបានបិទទ្វារព្រោះតែការមកដល់នូវព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហានេះ។ ព្យុះដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនៅពេលនេះគឺជាប្រភេទព្យុះកំបុតត្បូង ដែលអាចបង្កើតឲ្យមានផ្គររន្ទះ ខ្យល់កន្ត្រាក់ ភ្លៀង និងព្រឹលធ្លាក់យ៉ាងខ្លាំងផងដែរ។

បើតាមការិយាល័យសេវាកម្មអាកាសធាតុអាមេរិកបានបានបញ្ជាក់ថា ព្យុះកំបុតត្បូងខាងលើនេះអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋប្រមាណជា ២៩,៥ លាននាក់ ដែលកំពុងរស់នៅក្នុងរដ្ឋអាឡាបាម៉ានិងនៅក្នុងតំបន់ភាគខាងលិចរដ្ឋញូវយ៉កនៅពាក់កណ្តាលយប់នេះ ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៨០០,០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់កណ្តាលនិងភាគខាងត្បូងនៃរដ្ឋអាត្លង់ទិកកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាមេរិកបានសម្រេចលុបចោលជើងហោះហើរក្នុងស្រុកចំនួន ២,៣០០ជើង ហើយជើងហោះហើរចំនួន ៦,៨០០ជើងផ្សេងទៀតត្រូវបានពន្យាពេលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






