ខ្មែរណូត

ស្វែងរក

  • PR

    មកលើកនេះ លេងឈុតធំ! foodpanda ចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ មានរង្វាន់ធំ រថយន្ត Toyota Raize 2023

    BY Liny Chan August 8, 2023
    មកលើកនេះ លេងឈុតធំ! foodpanda ចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ មានរង្វាន់ធំ រថយន្ត Toyota Raize 2023

    foodpanda ដែលជាក្រុមហ៊ុនដ៏ធំមួយ ឈានមុខគេលើសេវាដឹកជញ្ជូនម្ហូបអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ ថ្មីៗនេះ foodpanda បានបង្កើតកម្មវិធីឈ្នះរង្វាន់ដ៏ធំប្រចាំឆ្នាំ202 3ជាមួយឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយធ្វើឡើងក្នុងរយៈពេល 3 ខែ ចាប់ផ្ដើមពីថ្ងៃទី8 ខែសីហានេះ រហូតដល់ថ្ងៃទី30 ខែតុលា ឆ្នាំ2023 ។ កម្មវិធីឈ្នះរង្វាន់ដ៏អស្ចារ្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តជាពិសេសដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើ foodpanda ក្នុងពេលកន្លងមក។ 


     
    ក្នុងអំឡុងពេលនៃកម្មវិធីឈ្នះរង្វាន់នេះ អតិថិជនទាំងអស់ដែលកុម៉្មង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកុម៉្មង់នៅលើ foodpanda កាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា។ 
     
    រង្វាន់ទាំងអស់ដែលមានក្នុងកម្មវិធីឈ្នះរង្វាន់នេះមានដូចជា៖
    1.     រង្វាន់ប្រចាំសប្ដាហ៍សរុប៖
    –        ទូរទស្សន៍ Samsung 55 inches ចំនួន 12 រង្វាន់ 
    –        បាស JBL Partybox Encore Essential ចំនួន 12 រង្វាន់
    –        បាស JBL Partybox On-The-Go ចំនួន 12 រង្វាន់
    –        កាស JBL Over Ears ចំនួន 12 រង្វាន់
    –        បាស JBL Flip 6 ចំនួន 12 រង្វាន់
    –        កាសអត់ខ្សែ JBL Tune 230NC TWS ចំនួន 12 រង្វាន់
    –        តុក្កតា Pau-Pau ចំនួន 300 រង្វាន់។
     2.    រង្វាន់ប្រចាំខែសរុប៖
    –        ម៉ូតូ Yamaha QBIX ចំនួន 3 រង្វាន់
    –        ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន 3 រង្វាន់
    –        កុំព្យូទ័រយួរដៃ MacBook Air ចំនួន 3 រង្វាន់។
    3.    រង្វាន់ធំប្រចាំកម្មវិធី៖ រថយន្ត Toyota Raize 2023 ចំនួន 1 រង្វាន់។
     
    ក្រុមហ៊ុន foodpanda នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនជារៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ ទៅតាមប្រភេទរង្វាន់នីមួយៗទៅតាមលក្ខខណ្ឌនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន។ អ្នកឈ្នះរង្វាន់នីមួយៗប្រចាំសប្ដាហ៍ និងប្រចាំខែ នឹងត្រូវបានប្រកាសក្នុងហ្វេសប៊ុកផេក foodpanda ហើយអ្នកឈ្នះអាចមកបើករង្វាន់នៅការិយាល័យក្រុមហ៊ុន foodpanda ។ 

    អ្វីដែលរឹតតែរំភើបនោះគឺ ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់ធំបំផុត គឺរថយន្ត Toyota Raize 2023 ដ៏ទំនើប ថ្មីស្រឡាងផងដែរ ដែលនឹងធ្វើឡើងនៅអំឡុងពេលចុងបញ្ចប់នៃកម្មវិធីឈ្នះរង្វាន់នេះ។ 
     
    សូមចូលទៅកាន់កម្មវិធី foodpanda និងធ្វើការកុម្ម៉ង់អាហារ ឬអ៊ីវ៉ាន់ដែលអ្នកត្រូវការ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ លោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីចែករង្វាន់នេះផងដែរ ដោយធ្វើការតាមដានហ្វេសប៊ុក foodpanda ឬចូលទៅកាន់ https://www.foodpanda.com.kh/contents/LuckyDrawPromotion ជាការស្រេច។ 
     
    គួរបញ្ជាក់ផងដែរថា foodpanda គឺជាក្រុមហ៊ុនបម្រើសេវាកជញ្ជូនម្ហូបអាហារ កុម្ម៉ង់ទៅយកផ្ទាល់ និងដឹកជញ្ជូនទំនិញ សំភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ដែលផ្ដល់នូវសេវាកម្មរហ័សទាន់ចិត្តជាមួយតម្លៃដ៏សមរម្យ។ ដូចនេះហើយទើប foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់ទូទៅ និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងអស់គ្នា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay