អន្តរជាតិ

លោក ចូ បៃឌិន ប្រកាសថា នឹងធ្វើដំណើរមកប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ

BY
Pheakdey
August 9, 2023

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បានថ្លែងថា លោកនឹងអញ្ជើញទៅប្រទេសវៀតណាមនៅក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកប្រធានាធិបតីវ័យ ៨០ឆ្នាំរូបនេះបានអញ្ជើញទៅចូលរួមក្នុងកម្មវិធី​រៃអង្គាស​ប្រាក់​នយោបាយ​មួយក្នុង​រដ្ឋ New Mexico កាលពីពេលថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការនោះ លោក ចូ បៃឌិន បានបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសវៀតណាមលើកនេះគឺដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនិងវៀតណាម និងក្លាយជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយ។ យ៉ាងណាក្តី សេតវិមានអាមេរិកនៅមិនទាន់បង្ហាញពីពេលវេលាជាក់លាក់នៃការធ្វើដំណើរទស្សនកិច្ចផ្លូវការមួយនេះនៅឡើយទេ ខណៈភាគីខាងវៀតណាមបានបង្ហាញនូវសេចក្តីសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេដឹកនាំប្រទេសមហាអំណាចរូបនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: