រថភ្លើងនិងជើងហោះហើររាប់រយជើងទៅកាន់ទីក្រុងប៊ូសានត្រូវបានលុបចោល ខណៈពលរដ្ឋជាង ១០,០០០នាក់ត្រូវបានជម្លៀសខ្លួនជាបន្ទាន់ដោយសារព្យុះត្រូពិច Khanun
- BY
- Pheakdey
- August 10, 2023
កូរ៉េខាងត្បូង៖ ព្យុះត្រូពិច Khanun បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងទីក្រុងប៊ូសាន ដែលជាក្រុងកំពង់ផែដ៏មានសក្តានុពលមួយរបស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ។ ឥទ្ធិពលរបស់ព្យុះបានបង្កើតឲ្យមានខ្យល់បក់បោកយ៉ាងខ្លាំង មានភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើន និងបង្កឲ្យមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សជាច្រើនកន្លែងផងដែរ។
ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចបិទផ្លូវរថយន្តភ្លើងសម្រាប់ធ្វើដំណើរទៅកាន់ទីក្រុងប៊ូសានជាបណ្តោះអាសន្ន ខណៈជើងហោះហើរទៅកាន់ទីក្រុងមួយនេះចំនួន ៣៣០ជើងត្រូវបានលុបចោលជាបន្ទាន់ផងដែរ។ បន្ថែមពីលើនេះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានធ្វើការជម្លៀសពលរដ្ឋដែលរស់ក្បែរតំបន់ឆ្នេរសមុទ្រក្នុងទីក្រុងប៊ូសានជាង ១០,០០០នាក់ឲ្យទៅរស់នៅក្នុងកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ទម្រាំឥទ្ធិពលរបស់ព្យុះត្រូវរលាយបាត់ទៅវិញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






