អន្តរជាតិ

រុស្ស៊ីបាញ់បង្ហោះមីស៊ីលមួយគ្រាប់ទៅកាន់ឋានព្រះច័ន្ទជាលើកដំបូង បើគិតក្នុងរយៈពេលជិត ៥០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
August 11, 2023

រុស្ស៊ី៖ នៅថ្ងៃសុក្រ ទី១១ ខែសីហានេះ ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលមួយគ្រាប់ទៅកាន់ឋានព្រះច័ន្ទ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តញសារព័ត៌មាន Channel News Asia។ ការបាញ់មីស៊ីលរបស់រុស្ស៊ីនៅពេលនេះត្រូវបានគេមើលឃើញថា គឺជាបេសកកម្មបាញ់មីស៊ីលទៅកាន់ទីអវកាសលើកទី ១ហើយ បើគិតក្នុងរយៈពេលជិត ៥០ឆ្នាំចុងក្រោយនេះ។ប្រភពខាងលើបានបន្តថា មីស៊ីលដែលរុស្ស៊ីបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទនៅព្រឹកមិញនេះគឺជាមីស៊ីលប្រភេទ Luna-25 និងត្រូវបានបាញ់ចេញពីទីក្រុងម៉ូស្គូកាលពីម៉ោង ៦ និង១០នាទីព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) ខណៈមីស៊ីលនឹងត្រូវធ្វើដំណើរទៅដល់កន្លងព្រះច័ន្ទនៅក្នុងរយៈពេល ៥ថ្ងៃទៀត។ គួររម្លឹកជូនថា កាលពីឆ្នាំ​១៩៧៦ រុស្ស៊ីក៏ធ្លាប់មានបេសកកម្មបង្ហោះយានអវកាសទៅកាន់ទីអវកាសដែរ ហើយការបាញ់មីស៊ីលទៅកាន់ឋានព្រះច័ន្ទនៅពេលនេះក៏បានបង្ហាញថា កម្មវិធីអវកាសរបស់រុស្ស៊ីនៅតែបន្តរីកចម្រើនទៅមុខ បើទោះជារុស្ស៊ីកំពុងមានសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: