ទឹកជំនន់និងការបាក់ដីដ៏ឆាប់រហ័សមួយបានបណ្តាលឲ្យពលរដ្ឋមីយ៉ាន់ម៉ា ៥នាក់បាត់បង់ជីវិត និងជាង ៤ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- August 11, 2023
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១១ ខែសីហា។ គ្រោះធម្មជាតិដែលកំពុងបង្កការគំរាមគំហែងនៅក្នុងប្រទេសមីយ៉ាន់នៅពេលនេះគឺត្រូវបានបង្កឡើងដោយសារតែព្យុះមូសុងមួយមេធំ ដែលរហូតមកទល់នឹងពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រលាយបាត់នៅឡើយទេ។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិខាងលើនេះក៏បានបង្ខំឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាង ៤០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ គួរបញ្ជាក់ជូនផងដែរថា កាលពីអំឡុងខែឧសភាកន្លងទៅប្រទេសមីយ៉ាន់ម៉ាក៏ធ្លាប់ទទួលរងនូវការវាយប្រហារដោយព្យុះដ៏ធ្ងន់ធ្ងរមួយដែលមានឈ្មោះថា Cyclone Mocha ផងដែរ ដោយពេលនោះមីយ៉ាន់ម៉ាបានរងនូវការខូចខាតជាច្រើន ដែលជាគិតជាទំហំទឹកប្រាក់គឺមានតម្លៃប្រហែលជា ១,៥ពាន់លានដុល្លារ៕ 

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






