អន្តរជាតិ

ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយបានបណ្តាលឲ្យពលរដ្ឋចិន ២១នាក់បាត់បង់ជីវិត និង៦នាក់កំពុងបាត់ខ្លួន

BY
Pheakdey
August 14, 2023

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ២១នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News  Asia ។ ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅក្នុងក្រុង Xian ភាគខាងជើងប្រទេសចិន និងបានកើតឡើងតាំងតែពីថ្ងៃអាទិត្យទី១៣ ខែសីហាម្សិលមិញម្លេះ ខណៈរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៦នាក់ទៀត ដែលកំពុងតែបាត់ខ្លួន ខណៈគេមិនសូវមានសង្ឃឹ​មខ្ពស់ថា អ្នកដែលកំពុងបាត់ខ្លួនទាំងនោះនៅមានជីវិតរស់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍បាក់ដីបានកើតឡើងក្រោយតំបន់កើតហេតុខាងលើនេះបានទទួលសម្ពាធទឹកភ្លៀងយ៉ាងជោគជាំក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រៅតែពីបានបង្កឲ្យមានមនុស្សស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួនហើយ គ្រោះធម្មជាតិដ៏កម្រនេះក៏បានបណ្តាលឲ្យពលរដ្ឋជាង ៩០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គីសនីប្រើប្រាស់ផងដែរ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News  Asia

Share This Post: