ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យមួយនៅប្រទេសបែលហ្ស៊ិកសម្រេចបង្កើតឲ្យមានមុខវិជ្ជាសិក្សាអំពីតារាចម្រៀង Taylor Swift ក្នុងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជំនាញ “ភាសា និងអក្សរសាស្រ្ត”

    BY Pheakdey August 15, 2023
    សាកលវិទ្យាល័យមួយនៅប្រទេសបែលហ្ស៊ិកសម្រេចបង្កើតឲ្យមានមុខវិជ្ជាសិក្សាអំពីតារាចម្រៀង Taylor Swift ក្នុងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជំនាញ “ភាសា និងអក្សរសាស្រ្ត”

    បែលហ្ស៊ិក៖ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសបែលហ្ស៊ិកបានសម្រេចបង្កើតឲ្យមានមុខវិជ្ជាសិក្សាអំពីតារាចម្រៀង Taylor Swift ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ​នៅថ្ងៃទី ១៤ ខែសីហានេះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា Ghent University ហើយកម្មវិធីសិក្សាដែលមានបញ្ជូលមុខវិជ្ជាដ៏ពិសេសនេះគឺកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជំនាញ “ភាសា និងអក្សរសាស្រ្ត” (Language and Literature)។

    ប្រភពខាងលើបានបន្តថា មុខវិទ្យាដែលក្រុមនិស្សិតអាចសិក្សាអំពីតារាចម្រៀង Taylor Swift បាននោះមានឈ្មោះថា Literature: Taylor’s Version (អក្សរសិល្ប៍៖ កំណែរបស់ Taylor) ខណៈមុខវិជ្ជានេះនឹងត្រូវចាប់ផ្តើមដាក់ឲ្យសិក្សាជាផ្លូវការនៅចុងឆ្នាំ ២០២៣នេះ។ គួរបញ្ជាក់ថា​ អ្នកនាង Taylor Swift បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំគឺជាតារាចម្រៀង អ្នកនិពន្ធ តន្ត្រីករ និងសិល្បៈករដ៏ជោគជ័យបំផុតរបស់អាមេរិក​ ហើយស្នាដៃនិពន្ធរបស់គាត់ជាច្រើនត្រូវបានគេទទួលស្គាល់ថា ជាការតែងនិពន្ធប្រកបដោយខ្លឹមយ៉ាងល្អរហូតគេអាចយកមកសិក្សាក្នុងមុខវិជ្ជាអក្សរសិល្ប៍បាន៕ 

    អត្ថបទ៖ ភក្តី

    ប្រភព​៖ The Strait Time

    Share This Post: