កីឡា

អ្នកចាំទី Kepa Arrizabalaga ត្រូវក្លឹបតោខៀវ Chelsea ពិន័យកាត់ប្រាក់ឈ្នួលពលកម្មមួយសប្ដាហ៍

BY
Khmernote Media
February 26, 2019

អ្នកចាំទី Kepa Arrizabalaga ដែលបង្ហាញកាយវិការមិនសមរម្យហើយបដិសេធមិនព្រមប្ដូរចេញជំនួសដោយអ្នកចាំទី Willy Caballero តាមការរៀបចំរបស់លោក Maurizio Sarri ក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គផ្ដាច់ព្រ័ត្រនោះ បានទទួលស្គាល់កំហុសរបស់ខ្លួនហើយត្រូវបានក្លឹបតោខៀវ Chelsea ពិន័យតាមប្រាក់ឈ្នួលពលកម្មមួយសប្ដាហ៍។

បន្ទាប់ពីទទួលរងបរាជ័យដោយបាល់ប៉េណាល់ទីកាត់សេចក្ដីពានរង្វាន់ EFL Cup អ្នកចាំទី Kepa Arrizabalaga បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនចំពោះកាយវិការមិនសមរម្យដាក់លោក Maurizio Sarri ដែលជាថ្នាក់ដឹកនាំ។ កាលពីម្សិលមិញក្លឹបតោខៀវ Chelsea បានចេញសេចក្ដីប្រកាសសម្រេចដាក់ពិន័យអ្នកចាំទី Kepa Arrizabalaga ដោយសម្រេចកាត់ប្រាក់ឈ្នួលពលកម្មលើអ្នកចាំទីរូបនេះមួយសប្ដាហ៍ដែលមានទឹកប្រាក់ជិត 2សែនផោន។

ក្រោយដាក់ពិន័យពី Chelsea រួចអ្នកចាំទី Kepa បាននិយាយថា៖ ខ្ញុំពិតជាសប្បាយចិត្តដែលបានលេងក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ជាមួយនឹង Chelsea ហើយខ្ញុំមានមោទនភាពចំពោះមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំបានគិតច្រើនអំពីការប្រកួតកាលពីម្សិលមិញ។ ទោះបីមានការយល់ច្រឡំក៏ដោយ ក៏ខ្ញុំបានធ្វើកំហុសដ៏ធំមួយហើយខ្ញុំសម្រេចចិត្តដោះស្រាយវា។ ខ្ញុំចង់ចំណាយពេលវេលានៅថ្ងៃនេះដើម្បីសុំអភ័យទោសទៅកាន់គ្រូបង្វឹក, WIlly មិត្តរួមក្រុម និងក្លឹបដោយផ្ទាល់ ហើយក៏ចង់សុំទោសទៅកាន់អ្នកគាំទ្រដូចគ្នា។ ខ្ញុំព្រមទទួលយកការដាក់ពិន័យពីក្លឹប ឫពិន័យយ៉ាងណាទុកឲ្យក្លឹបជាអ្នកសម្រេចចុះ។ 

បុត្រ

ប្រភព៖ Goal

Share This Post: