អន្តរជាតិ

ឥណ្ឌាបោះទុនជិត ៧ពាន់លានដុល្លារទិញរថយន្តក្រុងដើរដោយថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់តាមទីក្រុងសំខាន់ៗមួយចំនួន

BY
Pheakdey
August 18, 2023

ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានអនុម័តកញ្ចប់ទឹកប្រាក់ក្នុងទំហំ ៥៧៦,១៣ពាន់លានរូពី (៦,៩៣ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍន៍គម្រោង “ការដឹកជញ្ជូនសាធារណៈបៃតង” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាយសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា។ គម្រោងដ៏ធំខាងលើនេះគឺត្រូវបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន ដែលបង្កឡើងដោយផ្សែងពុលចេញពីយានយន្តគ្រប់ប្រភេទរបស់ពលរដ្ឋនៅក្នុងទីក្រុង។

ប្រភពខាងលើបានបន្តថា នៅក្នុងការអនុវត្តន៍គម្រោងខាងលើនេះគឺរដ្ឋាភិបាលឥណ្ឌានឹងដាក់ឲ្យប្រើប្រាស់រថយន្តក្រុងដោយដើរថាមពលអគ្គិសនីចំំនួន ១០,០០០គ្រឿងនៅក្នុងទីក្រុងសំខាន់ៗមួយចំនួន។ បើតាមលោក Anurag Thakur រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងការផ្សព្វផ្សាយឥណ្ឌាបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូងនេះរថយន្តក្រុងដើរដោយថាមពលអគ្គិសនីនឹងត្រូវផ្តល់ជូនទៅកាន់ទីក្រុងដែលមានចំនួនប្រជាជនចន្លោះពី ៣សែននាក់ទៅ ៤លាននាក់ ខណៈគម្រោងនេះនឹងបន្តអនុវត្តនៅតាមទីតាំងសំខាន់ៗជាច្រើនបន្ថែមនៅក្នុងដំណាក់បន្តបន្ទាប់ទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: