ឥណ្ឌាកំពុងប្រឈមជាមួយបញ្ហាភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈក្នុងរដូវមូសុងឆ្នាំនេះគ្រោះធម្មជាតិបានបណ្តាលឲ្យពលរដ្ឋឥណ្ឌា ២,០០០នាក់បាត់បង់ជីវិត
- BY
- Pheakdey
- August 19, 2023
ឥណ្ឌា៖ ប្រទេសឥណ្ឌាកំពុងប្រឈមជាមួយនឹងបញ្ហាភ្លៀងធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតមួយ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ភ្លៀងបានបំផ្លាញផលដំណាំរបស់ប្រជាកសិករឥណ្ឌាអស់ចំនួន ៥០០,០០០ ហិកតា បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៩០,០០០ កន្លែង និងបានបណ្តាលឲ្យសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋប្រមាណជា ៦០,០០០ ក្បាលបានងាប់ផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងរដូវមូសុងក្នុងឆ្នាំនេះប្រទេសឥណ្ឌាហាក់បានប្រឈមជាមួយនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយគិតចាប់តាំងពីពេលមានព្យុះមូសុងរហូតមកទល់នឹងពេលនេះគឺបញ្ហាទឹកជំនន់ បាក់ដី និងរន្ទះបានសម្លាប់ប្រជាពលរដ្ឋឥណ្ឌាអស់ប្រមានជា ២,០០០នាក់ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជក់ថា ប្រទេសឥណ្ឌាអាចទទួលរងផលប៉ះពល់ពីគ្រោះធម្មជាតិផ្សេងៗក្នុងកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដ្បិតយោងតាមការព្យាករណ៍គឺឥណ្ឌានឹងត្រូវបន្តរងឥទ្ធិអាក្រក់ពីព្យុះមូសុងជាច្រើនបន្ថែមទៀតផងដែរ។

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






