រង់ចាំមកជាយូរ! ទីបំផុត Cambodia’s Got Talents រដូវកាលទី3 ចាប់ផ្ដើមចាក់ផ្សាយ ហើយ!
- BY
- Liny Chan
- August 21, 2023
ភាពអស្ចារ្យ! កក្រើកញាប់ញ័រ! ការបង្ហាញសមត្ថភាពដ៏ពិសេសគ្មានប្រៀបពីកម្មវិធីប្រកួតសមត្ថភាពចម្រុះនៅក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ ចាប់ផ្ដើមហើយ។

ក្រោយពីបានសម្រិតសម្រាំងជម្រុះបេក្ខជនជាបន្តបន្ទាប់ ពេលនេះកម្មវិធីបានជ្រើសរើសបាននូវបេក្ខជនដែលពោរពេញដោយសមត្ថភាពឡើងដល់វគ្គបង្ហាញនៅលើឆាកលំដាប់ពិភពលោក និងផ្សាយផ្ទាល់វគ្គ Judge Audition លើកកញ្ចក់ទូរទស្សន៍ហើយ ។

តើរដូវកាលថ្មីនេះនឹងមានការបង្ហាញសមត្ថភាពប្លែក និងអស្ចារ្យកម្រិតណា? តើបេក្ខជនរូបណា ឬក្រុមណាដែលអាចមានភាពលេចធ្លោរ ធ្វើអោយគណៈកម្មការរំជួលចិត្តផ្ដល់ជូននូវប៊ូតុងមាស ? គណៈកម្មការទាំង៤រូប មាន លោកពូកុយ លោកពូ ក្រឹម អ្នកនាង ខាត់ សុឃីម និងលោក ជា វិបុល នឹងដាក់ពិន្ទុយ៉ាងសុក្រិតជូនដល់ពួកគេ ។ រង់ចាំតាមដានទស្សនា សមត្ថភាពកូនខ្មែរដ៏អស្ចារ្យជាច្រើនបែបគ្មានដែលកំណត់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នៅថ្ងៃសៅរិ៍ ទី ២៦ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨យប់តទៅ៕



- Share This Post:






