ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតបុគ្គលិកស្រីរបស់ក្រុមហ៊ុនខ្នាតយក្ស Google បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងក្រុមហ៊ុននេះពីបទបទរំលោភបំពានផ្លូវភេទ និង រើសអើង​ភេទ

    BY Khmernote Media March 9, 2018
    អតីតបុគ្គលិកស្រីរបស់ក្រុមហ៊ុនខ្នាតយក្ស Google បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងក្រុមហ៊ុននេះពីបទបទរំលោភបំពានផ្លូវភេទ និង រើសអើង​ភេទ

    បរទេស ៖ កាលពីឆ្នាំ២០១៦ក្រុមហ៊ុនយក្ស Google បានបញ្ឈប់បុគ្គលិកស្រីម្នាក់ដែលមានឈ្មោះ Loretta Lee បន្ទាប់ពីនាងបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេលជាង ៨ឆ្នាំមកហើយ។ អតីតបុគ្គលិកស្រីដែលត្រូវបានបញ្ឈប់នេះត្រូវបានគេដឹងថាធ្វើការនៅក្នុងក្រុមហ៊ុនខ្នាតយក្សមួយនេះនៅផ្នែកវិស្វករ software នាងត្រូវបានគេបញ្ឈប់ដោយសារតែធ្វើការមិនបានល្អ។ កាលពីពេលថ្មីសារព័ត៌មានបរទេសមួយបានចេញផ្សាយថានាងបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជាន់ខ្ពស់នៅក្នុងរដ្ឋ Santa Clara ប្តឹងក្រុមហ៊ុន Google ពីបទរំលោភបំពានផ្លូវភេទ និង រើសអើង​ភេទ។

    នាងបានអះអាងថាពេលនៅធ្វើការនៅទីនោះនាងតែងតែរងការធ្វើបាបពីមិត្តរួមការងារជាបុរស ពួកគេមិនត្រឹមតែធ្វើបាបរាងកាយនាងនោះទេ ថែមទាំងបំពានផ្លូវភេទនាងទៀតផង។ នាងបានបន្ថែមថាស្ទើរតែជារៀងរាល់ថ្ងៃ មិត្តរួមការងារជាបុរសរបស់នាងតែងតែលួចចាក់វីស្គីចូលទៅក្នុងភេសជ្ជៈរបស់នាង។ ស្តាប់មើលទៅវាដូចជាគួរអោយអស់សំណើចណាស់ នៅក្នុងកំឡុងពេលធ្វើការបុគ្គលិកប្រុសទាំងនោះបែរជានាំគ្នាលេងកាំភ្លើងជ័រប្រភេទ Nerf guns។ Lee ត្រូវបានមិត្តរួមការងារទាំងនោះបន្លំអោបថើប ហើយនាងក៏មិនត្រូវបានអនុញ្ញាតអោយចេញមុនម៉ោងនោះដែរបើទោះបីជានាងព្យាយាមសុំយ៉ាងណាក៏ដោយ។ នាងថែមទាំងធ្លាប់ត្រូវបានមិត្តរួមការងារទះកំផ្លៀងដោយគ្មានមូលហេតុនៅក្នុងកំឡុងពេលជប់លៀងទៀតផង។ តែបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានអោយដឹងថា “ពួកយើងមានគោលការណ៍ច្បាស់លាស់ទៅលើការរំខាននៅកន្លែងធ្វើការ និង ពិនិត្យឡើងវិញនៅរាល់បណញតឹងដែលបុគ្គលិកបានដាក់មក។ យើងចាត់វិធានការនៅពេលយើងរកឃើញថាមានការរំលោភបំពាន អាចឈានដល់ការបញ្ឈប់ការងារទៀតផង”៕


     ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay