អន្តរជាតិ

ចិនសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ក្រោយជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima

BY
Pheakdey
August 24, 2023

ចិន៖ រដ្ឋាភិបាលចិននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ការសម្រេចផ្អាកនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងសមុទ្រនៅលើទីផ្សារក្នុងប្រទេសចិនផងដែរ ព្រោះតាមធម្មតាជប៉ុនគឺជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រទៅកាន់ប្រទេសចិនក្នុងបរិមាណយ៉ាងច្រើន។បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីចៀសវាងការចម្លងមេរោគផ្សេងៗដែលអាចតោងជាប់នៅលើគ្រឿងសមុទ្រទៅកាន់អ្នកទទួលទាន  ជាពិសេសនោះគឺកាកសំណល់វិទ្យុសកម្មតែម្តង។ គួររម្លឹកជូនថា ទឹកដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រនោះគឺជាទឹកដែលគេប្រើសម្រាប់ស្អំ ឬទប់មិនឲ្យមានការសាយភាយ
ជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះនាពេលកន្លងមក។ ពិតណាស់ថានៅក្នុងទឹកនោះអាចមានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួន តែគេគ្មានវិធីណាក្រៅតែព្យាយាមបង្ហូរវាចេញពីរោងចក្របន្តិចម្តងៗនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: