ចាប់បានហើយ ចោរប្លន់នៅហាងកាហ្វេ WringCafe កាលពីកន្លះខែមុន
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញអាវុធហត្ថខណ្ឌជ្រោយចង្វានិងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យតាមចាប់បានហើយចោរ ដែលប្លន់ក្នុងហាងកាហ្វេ ”WringCoffee” កាលពីកន្លះខែមុន។
ជនសង្ស័យមានឈ្មោះ ហូ ម៉េងហ័រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំនើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីនៅម៉ោងជិត៩យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានបុរសម្នាក់ប្រដាប់ដោយ កាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ៕


