យុវជនកូរ៉េខាងត្បូង ១,២៦លាននាក់កំពុងគ្មានការងារធ្វើ ហើយក្នុងនោះក៏មានទាំងយុវជនបានបញ្ចាប់ការសិក្សាថ្នាក់មហាវិទ្យាល័យជាង ៥០%ផងដែរ
- BY
- Pheakdey
- August 27, 2023
កូរ៉េខាងត្បូង៖ យុវជននៃប្រទេសកូរ៉េខាងត្បូងជាង ១,២៦លាននាក់កំពុងតែអត់មានការងារធ្វើ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៧ ខែសីហានេះ។ ការសិក្សាមួយនេះមានឈ្មោះថា “Economically Active Population Survey” (ការស្ទង់មតិប្រជាជនសកម្មសេដ្ឋកិច្ច) ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងផ្ទាល់តែម្តង។

ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាខាងលើគេបានស្ទង់មតិក្នុងចំណោមយុវជនកូរ៉េខាងត្បូងចំនួន ៨,៤១លាននាក់ មានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំ ហើយក្នុងនោះមានទាំងក្រុមយុវជនទទួលបានការអប់រំកម្រិតទាប កំពុងនៅសិក្សា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬខ្ពស់ជាងនេះផងដែរ។ នៅក្នុងរបាយការណ៍ខាងលើនេះបានបញ្ជាក់ផងដែរថា បើគេគិតតែក្នុងលក្ខខណ្ឌយុវជនមានការអប់រំខ្ពស់ហើយគ្មានការងារធ្វើ គឺមានយុវជនកូរ៉េខាងត្បូងចំនួន ៦៧៨,០០០នាក់ ឬស្មើនឹង ៥៣,៨% នៃបញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬខ្ពស់ជាងនេះតែនៅមិនទាន់មានការងារធ្វើនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






