អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិន Evergrande ប្រកាសខាតប្រាក់អស់ ៤,៥៣ពាន់លានដុល្លារក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣

BY
Pheakdey
August 27, 2023

ចិន៖ វិបត្តិសេដ្ឋកិច្ចសកលបានកំពុងតែទាញវិស័យធំៗមួយចំនួននៅតាមបណ្តាប្រទេសជាច្រើនឲ្យធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនោះគឺវិស័យអចលនទ្រព្យតែម្តង។ ជាក់ស្តែងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន China Evergrande Group បានប្រកាសខាតបង់ប្រាក់អស់ចំនួន ៣៣ពាន់លានយន់ (៤,៥៣ពាន់លានដុល្លារ) នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣នេះ។

បើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២៧ ខែសីហា បានបញ្ជាក់ថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះបានប្រឈមនឹងការខាតបង់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលបើគិតនៅតែនៅក្នុងឆ្នាំ ២០២១ និង ២០២២ ក្រុមហ៊ុន China Evergrande Group បានខាតបង់ប្រាក់អស់ចំនួន ៥៨២ពាន់លានយន់ (៧៩ពាន់លានដុល្លារ) ឯណោះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: