PR

អស់ទាស់! មានត្រឹមតែ ៨,០០០ រៀល ឡើងទៅក៏អាចទិញទំនិញម៉ាកល្បីនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បានដែរ

BY
Liny Chan
August 29, 2023

(ភ្នំពេញ កញ្ញា ២០២៣)៖ ពិសេសបំផុតសម្រាប់អតិថិជនដែលនិយមជាវទំនិញ ហើយចង់ សន្សំសម្ចៃប្រាក់ ដោយផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នាពេលខាងមុខនេះ នឹងរៀបចំនូវកម្មវិធី «ពិព័រណ៍ទំនិញ Clearance Sale» បញ្ចុះតម្លៃលក់ជូនយ៉ាងពិសេសបំផុតចាប់ពី ៨ ០០០រៀល ឡើងទៅ។

ដោយការតាំងពិព័រណ៍ទំនិញបញ្ចុះតម្លៃនេះដែរ មានការចូលរួមពីហាងសម្លៀកបំពាក់ម៉ាកល្បីៗដូចជា៖ Routine, Ten11, 361, Zando, LYN, CCOO, Jelly Bunny, Scorpion &Co, Wavera, Balabala, ESPADA, XTEP, Ltd, ETP, Aeropostale ព្រមទាំងមានការចូលរួមពី   Legend Cinema, Neo Oasis, Masao, K-Four , PaPa John, DQ, ChaTime  និងHei Cha ដែលសុទ្ធសឹងតែជាហាងលក់គ្រឿងអេឡិចត្រូនិច ភោជនីយដ្ឋាន ហាងកាហ្វេ ទីកន្លែងកំសាន្ត និងហាងល្បីៗផ្សេងទៀត ដើម្បីបម្រើសេចក្ដីត្រូវការជូនអតិថិជនពីគ្រប់ទិសទី។

កម្មវិធីលក់ជូនយ៉ាងពិសេសបំផុតប្រចាំឆ្នាំដែលពុំធ្លាប់មានពីមុនដល់អតិថិជនទាំងអស់គ្នានោះគឺ បញ្ចុះតម្លៃយ៉ាងពិសេស ហើយសម្រាប់រាល់ការជាវគ្រប់មុខទំនិញណាមួយពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ចំណាយត្រឹមតែ ៣៥ដុល្លារឡើងទៅក្នុង១វិក័យប័ត្រនឹងទទួលបានការចាប់រង្វាន់មួយភ្លាម ដោយរង្វាន់មានដូចជា ៖ ដបទឹក, ឆ័ត្រ, ភេសជ្ជៈ IZE និង Voucher ៣0ដុល្លារ ទិញទំនិញនៅ Chip Mong Supermarket និងរង្វាន់ផ្សេងៗជាច្រើន។

ឱកាសលក់ពិសេសនេះ នឹងផ្តើមពីថ្ងៃទី០១ ដល់់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១ ខាងមុខនេះ ។ សូមប្រញាប់ឡើងកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅ ជាពិសេសផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ព្រមទាំងមានការប្រគុំតន្រ្តី រាំលេងកម្សាន្តរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូបទៀតផង។

មិនទាន់អស់ទេ ក្រៅពីកម្មវិធីពិសេសៗខាងលើ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តែងតែផ្ដល់ជូននូវប្រម៉ូសិន Happy PayDay ជារៀងរាល់ថ្ងៃទី១ដល់ថ្ងៃទី២ និងថ្ងៃទី១៥ដល់ថ្ងៃទី១៦ ដើម្បីអបអរថ្ងៃ បើកប្រាក់ខែ ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៣០% ពីហាងម៉ាកល្បីៗជាច្រើនជារៀងរាល់ខែ។ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានម្ចាស់ជាកូនខ្មែរសុទ្ធ ១០០% ជាទីកន្លែងពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ដោយអ្នកទាំងអស់គ្នាអាចមកទស្សនាការដាក់តាំងផលិតផល និងទទួលយកនៅកម្មវិធីពិសេសដ៏អស្ចារ្យនេះ ជាមួយនឹងទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ៕

 
ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
– លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
– លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
– តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails

Share This Post: