ស្រ្តីជនជាតិម្នាក់ត្រូវបានគេប្រទះឃើញ យកកូនដែលគាត់ទើបបង្កើតតែម្នាក់ឯងនៅក្នុងជណ្តើរយោងទៅបោះចោលក្នុងធុងសំរាម
- BY
- Pheakdey
- August 29, 2023
ចិន៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញយកទារកម្នាក់ទៅបោះចោលនៅក្នុងធុងសម្រាប់ ក្រោយរូបគាត់ទើបបង្កើតទារករូបនោះតែម្នាក់ឯងនៅក្នុងជណ្តើរយោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៩ ខែសីហានេះ។ ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងនៅក្នុងអគារសម្រាប់ស្នាក់មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ២១ ខែសីហាកន្លងទៅ។
ប្រភពខាងលើបានបន្តថា ស្ត្រីរូបនេះបានរុំទារកនឹងក្រណាត់តូចមួយមុននឹងយកទៅបោះចោល ហើយក្រោយដាក់កូនក្នុងធុងសំរាមរួច គាត់ក៏បានយកក្រដាសជូនមាត់ទៅជូនសម្អាតឈាមដែលបានប្រឡាក់នៅក្នុងជណ្តើរយោង និងនៅតាមផ្លូវដើរទៅកាន់ធុងសំរាម។ ជាសំណាងល្អ ទារកកំសត់នោះមិនទាន់បាត់បង់ជីវិតភ្លាមៗនោះទេ ហើយនៅពេលយប់ក្នុងថ្ងៃកើតហេតុនោះគេក៏បានប្រទះឃើញក្មេងនោះនិងបានរាយការណ៍ជូនអាជ្ញាធរ។ ក្រោយបើកការស៊ើបអង្កេតនិងពិនិត្យមើលសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពថ្មីៗនេះ អាជ្ញាធរចិនក៏អាចរកឃើញស្រ្តីជាម្តាយនិងបុរសជាឪពុករបស់ទារក ហើយអាជ្ញាធរក៏បានប្រគល់ក្មេងនោះទៅកាន់ឪពុកម្តាយវិញហើយ ខណៈគេមិនបានដឹងច្បាស់ពីមូលហេតុពិតប្រាកដដែលជំរុញឲ្យស្រ្តីជាម្តាយដាច់ចិត្តធ្វើរឿងដូចនេះទេ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






