ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​កូរ៉េខាងត្បូងដាក់ចេញវិធានការជាច្រើនដើម្បីលើកកម្ពស់ការទទួលគ្រឿងសមុទ្រ បើទោះជាជប៉ុនបានបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រក៏ដោយ

    BY Pheakdey August 29, 2023
    ​កូរ៉េខាងត្បូងដាក់ចេញវិធានការជាច្រើនដើម្បីលើកកម្ពស់ការទទួលគ្រឿងសមុទ្រ បើទោះជាជប៉ុនបានបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រក៏ដោយ

    កូរ៉េខាងត្បូង៖ ក្រោយពេលដែលអាជ្ញាធរជប៉ុនបានសម្រេចបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅមហាសមុទ្រប៉ាស៊ីហ្វិច ពលរដ្ឋច្រើនកំពុងមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពក្នុងការទទួលទានគ្រឿងសមុទ្រ  ជាក់ស្តែងប្រទេសចិនបានសម្រេចហាមឃាត់មិនឲ្យនាំចូលគ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុនតែម្តង។ ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ចេញវិធានការជាច្រើនដើម្បីលើកកម្ពស់ការទទួលទានគ្រឿងសមុទ្រទៅវិញ។

    បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៩ ខែសីហានេះបានបញ្ជាក់ថា ការសម្រេចដាក់ចេញវិធានការលើកកម្ពស់ការទទួលទានគ្រឿងសមុទ្រពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺត្រូវបានធ្វើឡើងក្នុងគោលបំណងចង់បញ្ជាក់ប្រាប់សាធារណៈជនថា បើទោះជាមានការបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រក៏មែន តែគ្រឿងសមុទ្រដែលអាជ្ញាធរបានអនុញ្ញាតឲ្យមានការដាក់លក់នៅលើទីផ្សារនោះគឺពិតជាមានសុវត្ថិភាព ១០០%ក្នុងការទទួលទាន។ ក្នុងការអនុវត្តវិធានការខាងលើនេះអាជ្ញាធរកូរ៉េខាងត្បូងបានសហការណ៍ជាមួយក្រុមហ៊ុនចំណីអាហារជាច្រើននៅទូទាំងប្រទេសដើម្បីបង្កើតកម្មវិធីផ្សេងៗ ដូចជាកម្មវិធីប្រកួតប្រជែងញ៉ាំគ្រឿងសមុទ្រ និងការដាក់លក់គ្រឿងសមុទ្រក្នុងតម្លៃពិសេសជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: