PR

មួយបទ 4ចង្វាក់ តែ លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា លេងម៉ាឆ្ងាញ់វគ្គ Live Show សប្តាហ៍ដំបូង

BY
Liny Chan
August 29, 2023

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានចូលដក់វគ្គដ៏អស្ចារ្យដែលគ្រប់គ្នារង់ចាំហើយគឺវគ្គ Live Show ។

នៅក្នុងវគ្គ Live Show សប្តាហ៍ទី1នេះ បេក្ខជនឆ្នើមចំនួន 12រូប របស់គ្រូបង្វឹកទាំង 4 បានឡើងមកបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យសុទ្ធតែទទួលបានការគាំទ្រខ្លាំងតែម្តង ។

ក្នុងនោះបេក្ខនារី លឹម សេរីហាន់នីកា ដែលស្ថិតក្នុងក្រុមរបស់ខូចស៍ ពេជ្រ សោភា បានសាងភាពភ្ញាក់ផ្អើលយ៉ាងកក្រើកតែម្តង។

ទោះបីវីយក្មេងជាងគេ តែបេក្ខនារីម្នាក់នេះបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយបទ ក្តាមស្រែ ដែលត្រូវឆ្លាស់ប្តូរយ៉ាងច្រើនចង្វាក់។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។

Share This Post: