ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយកក្រុមហ៊ុនលក់ “មីអ៊ូដុង” និងជាអ្នកធ្លាប់បោះបង់ចោលការសិក្សាបានក្លាយជាមហាសេដ្ឋីជប៉ុនថ្មីមួយរូប

    BY Pheakdey August 30, 2023
    នាយកក្រុមហ៊ុនលក់ “មីអ៊ូដុង” និងជាអ្នកធ្លាប់បោះបង់ចោលការសិក្សាបានក្លាយជាមហាសេដ្ឋីជប៉ុនថ្មីមួយរូប

    ជប៉ុន៖ លោក Takaya Awata ដែលជាស្ថាបនិកក្រុមហ៊ុនលក់មីអ៊ូដុងបានក្លាយជាមហាសេដ្ឋីជនជាតិជប៉ុនថ្មីមួយរូប នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Next Shark។ គិតត្រឹមពេលនេះលោក Takaya Awata មានអាយុ ៦១ឆ្នាំ មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Toridoll Holdings ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងលក់សិទ្ធបើកបន្ត (Franchise) នូវភោជនីយដ្ឋានជាច្រើន ដែលប្រើប្រាស់ “មីអ៊ូដុង” ជាអាហារចម្បង។

    មុនទទួលបានជោគជ័យដូចពេលនេះ លោក Takaya Awata ធ្លាប់បានបោះបង់ចោលការសិក្សានៅក្នុងសាកលវិទ្យាល័យ Kobe City នៅក្នុងឆ្នាំ ១៩៨៥ ដើម្បីចាប់ផ្តើមធ្វើអាជីវកម្មលើវិស័យម្ហូបអាហារជាលក្ខណៈតូចតាច បន្ទាប់មកគាត់ក៏បានបើកក្រុមហ៊ុននៅក្នងឆ្នាំ ១៩៩០ និងក្រោមមកទៀតក្រុមហ៊ុនភោជនីយដ្ឋានរបស់គាត់ក៏ផ្តើមទទួលបានភាពល្បីល្បាញនៅជុំវិញពិភពលោក។ គិតត្រឹមពេលនេះបណ្តាញភោជនីយដ្ឋានរបស់ក្រុមហ៊ុន Toridoll Holdings មានបើកដំណើរការជិត ១,៩០០កន្លែងនៅជុំវិញពិភពលោក ខណៈក្រុមហ៊ុនមួយនេះមានតម្លៃជាប្រាក់សរុបជាង ១,១ពាន់លានដុល្លារ៕អត្ថបទ៖ ភក្តី

    ប្រភព៖ Next Shark។

    Share This Post: