ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Instagram កំពុងធ្វើការលើវីដេអូទម្រង់វែងជាងមុនរហូតដល់ ១០នាទី សម្រាប់ Reels

    BY autoadmin August 31, 2023
    Instagram កំពុងធ្វើការលើវីដេអូទម្រង់វែងជាងមុនរហូតដល់ ១០នាទី សម្រាប់ Reels

    យោងតាមអ្នកអភិវឌ្ឍន៍ទូរស័ព្ទចល័ត និងបង្ហើបព័ត៌មានលេចធ្លាយលោក Alessandro Paluzzi បានឱ្យដឹងថា Instagram កំពុងធ្វើការលើថិរវេលាវីដេអូរបស់ Reels ពីរយៈពេលច្រើនបំផុត ៣នាទី កើនឡើងរហូតដល់ ១០នាទី។ ការកែប្រែនេះនឹងធ្វើឱ្យ Instagram ក្លាយជាវេទិកាចែករំលែកវីដេអូដ៏មានភាពរឹងមាំជាងមុន ដូចជា YouTube ជាដើម។ ការផ្លាស់ប្តូរនេះក៏នឹងអនុញ្ញាតឱ្យ Instagram អាចប្រកួតប្រជែងជាមួយ TikTok បានជាងមុនផងដែរ ជាមួយនឹងថិរវេលាវីដេអូ ១០នាទីនេះ។ TikTok និង Instagram ហាក់បីដូចបង្ហាញពីការប្រកួតប្រជែងគ្នាយ៉ាងបើកចំហ ជាមួយនឹងមុខងារ និងការកែប្រែប្លែកៗ។

    យ៉ាងណាមិញ ស្របពេលដែល TikTok និង Instagram ប្រជែងគ្នាធ្វើការទៅលើវីដេអូក្នុងទម្រង់វែង YouTube បានផ្លាស់ប្តូរទិសដៅផ្ទុយពីនេះ។ ជាក់ស្ដែង YouTube កំពុងជំរុញការបង្ហោះវីដេអូខ្លីៗ ដោយថ្មីៗនេះ ពួកគេបានបន្ថែមឈុតឧបករណ៍សម្រាប់អ្នកបង្កើត (creator) និងមុខងារដែលដូចនឹង TikTok-esque music-discovery feed។ កាលពីមុន យើងស្គាល់បណ្ដាញ Instagram ថាជាវេទិការូបថតស្អាតៗ, TikTok គឺជាបណ្ដុំវីដេអូខ្លីៗ ហើយ YouTube គឺជាវេទិកាវីដេអូវែង ប៉ុន្តែឥឡូវនេះវេទិកាទាំង ៣ កំពុងផ្លាស់ប្ដូរខ្លួនទៅជាបណ្ដាញដែលមានគ្រប់យ៉ាង (does everything one)៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: