ម៉ាឡេស៊ីនិងឥណ្ឌាតវ៉ាចំពោះផែនទីថ្មីរបស់ចិនជុំវិញតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌានឹងផ្ញើកំណត់ហេតុតវ៉ាមួយទៅកាន់ប្រទេសចិនជុំវិញបញ្ហាផែនថ្មីមួយគូរដោយភាគីចិន ដែលនៅក្នុងផែនទីនោះហាក់មានការរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។ បញ្ហាចម្រូងចម្រាសនោះគឺកើតមាននៅត្រង់តំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលប្រទេសមួយចំនួននៅតំបន់អាស៊ីតែងអះអាងថាជាដែនដីរបស់ខ្លួន។
គួររម្លឹកជូនថា កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅនេះក្រសួងធនធានធម្មជាតិចិនបានបញ្ចេញនូវផែនទីមួយដោយប្រើឈ្មោះថា “ផែនទីស្តង់ដារចិនបោះពុម្ពឆ្នាំ ២០២៣” (China Standard Map Edition 2023) ខណៈនៅក្នុងផែនទីនោះបានបង្ហាញថា តំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងស្ថិតក្នុងដែនដីគ្រប់គ្រងរបស់ចិន។ សូមបញ្ជាក់ជូនថា តំបន់ជម្លោះនៅសមុទ្រខាងត្បូងគឺមានភាគីពាក់ព័ន្ធគ្នាជាច្រើនមានដូចជា ប្រទេសវៀតណាម ប្រទេសឥណ្ឌា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសព្រុយណេផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia