ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហុងកុងអាចបិទក្រុងទាំងមូលរួមទាំងផ្សារហ៊ុនតម្លៃ ៥ទី្រលានដុល្លារ ក្រោយការមកដល់របស់ព្យុះទីហ្វុង Saola

    BY Pheakdey August 31, 2023
    ហុងកុងអាចបិទក្រុងទាំងមូលរួមទាំងផ្សារហ៊ុនតម្លៃ ៥ទី្រលានដុល្លារ ក្រោយការមកដល់របស់ព្យុះទីហ្វុង Saola

    ហុងកុង៖ ទីក្រុងហុងកុងបាននិយាយថា ខ្លួនអាចនឹងបិទទីក្រុងទាំងមូលក្រោយព្យុះទីហ្វុង Saola កាន់តែខិតជិតមកដល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។ ការសម្រេចបិទទីក្រុងនេះក៏មានទាំងការបិទទីផ្សារភាគហ៊ុននៅហុងកុង ដែលមានតម្លៃប្រមាណជា ៥ទ្រីលានដុល្លារអាមេរិកផងដែរ។ គិតត្រឹមពេលនេះព្យុះទីហ្វុង Saola កំពុងស្ថិតនៅតំបន់ភាគខាងកើត និងខាងខាងត្បូងទីក្រុង ដោយស្ថិតនៅចម្ងាយប្រមាណជា ៤៥០គីឡូម៉ែត្រពីក្រុងសេដ្ឋកិច្ចមួយនេះ។ តាមការព្យាករណ៍ ព្យុះទីហ្វុង Saola នឹងមកល់ទីក្រុងហុងនៅព្រឹកថ្ងៃសុក្រស្អែកនេះ និងបន្តបង្កគ្រោះថ្នាក់រហូតដល់ថ្ងៃសោរ៍ផងដែរ។ ប្រភពខាងលើបានបន្តថា ព្យុះទីហ្វុង Saola នឹងធ្វើដំណើរឆ្លងកាត់ទីក្រុងហុងកុងក្នុងល្បឿន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឲ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអាចបង្កើតឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សផងដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: