ជីប ម៉ុង រីថេល ចុះអនុស្សរណៈយោគយល់ជាមួយភោជនីយដ្ឋានរសជាតិប្រពៃណីវៀតណាម RuNam មកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល
- BY
- Naren
- August 31, 2023
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថេល បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងភោជនីយដ្ឋាន RuNam ដែលជាភោជនីយដ្ឋានវៀតណាមដ៏ទំនើបដែលផ្តោតលើរសជាតិប្រពៃណីវៀតណាម និងកាហ្វេរសជាតិដើមវៀតណាម មានអាយុកាលជាង១០ឆ្នាំ ដើម្បីដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រឺថល និង លោក Ly Quy Chanh អនុប្រធាននៃភោជនីយដ្ឋាន RuNam និងអ្នកតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូប។

លោកជំទាវ លី សុខផេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថេល បានមានប្រសាសន៍ថាក្នុងរយៈពេលត្រឹមតែ១អាទិត្រតែប៉ុណ្ណោះ ជីប ម៉ុង រីថេល បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនមកពីប្រទេសវៀតណាមដល់ទៅពីរចូលមកប្រទេសកម្ពុជា។ លោកជំទាវថ្លែងបន្តទៀតថាការចុះអនុស្សរណៈយោគយល់នៅថ្ងៃនេះនឹងនាំយកភោជនីយដ្ឋាន RuNam ដែលជាភោជនីយដ្ឋានវៀតណាមដ៏ទំនើបដែលផ្តោតលើរសជាតិប្រពៃណីវៀតណាម និងកាហ្វេរសជាតិដើម វៀតណាម ក៏ជាហាងដែលមានវត្តមានដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហើយនឹងបន្តមានវត្តមានជាច្រើនទៀតនៅផ្សារទំនើប ជីប ម៉ុង។ លោកជំទាវជឿជាក់ថាវត្តមានរបស់ RuNam នឹងមានអតិថិជនជាច្រើនគាំទ្រជាមួយនឹងរសជាតិ សេវាកម្ម ជាមួយបទពិសោធន៍ថ្មី និងល្អបំផុតសម្រាប់អតិថិជន។

លោក Ly Quy Chanh អនុប្រធាននៃភោជនីយដ្ឋាន RuNam បានមានប្រសាសន៍ថានៅខែកញ្ញាខាងមុខ នេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺខួបគំរប់១ឆ្នាំនៃការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយក៏ជាគំរប់ខួប ១០ឆ្នាំ របស់ភោជនីយដ្ឋាន RuNam ដូចគ្នា នេះមិនត្រឹមតែជាការចាប់ផ្តើមទ តែយើងនឹងមានគម្រោងមកជាច្រើនទៀតជាមួយក្រុមហ៊ុនលក់រាយឈានមុខគេនៅកម្ពុជា Chip Mong Retail។

លោកសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ក្រុមហ៊ុន ជីប ម៉ុង រឺថល លោក ជឿថាមិនត្រឹមតែភោជនីយដ្ឋាន RuNam ទេ តែនឹងមានប្រេនជាច្រើនទៀតមកចូលរួមសហការ និងអភិវឌ្ឍន៍វិស័យម្ហូបអាហារនិងភេសជ្ជៈក្នុងប្រទេសកម្ពុជា ហើយលោកជឿជាក់យ៉ាងមុតមាំថា ជាមួយ កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំមួយនេះ យើងនឹងទទួលបានជោគជ័យ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថេល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០លានដុល្លារ ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល, ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល, ជីប ម៉ុង បាក់ ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការដួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
– តេលេក្រាម ជីប ម៉ុង រឺថេល: https://t.me/Chipmongretails


- Share This Post:






