ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអង់គ្លេសបញ្ជាឲ្យបិទសាលារៀនជាង ១០០កន្លែង ក្រោយរកឃើញថាសាលាទាំងនោះត្រូវបានសាងសង់ឡើងពីបេតុងដែលគ្មានគុណភាព

    BY Pheakdey September 1, 2023
    អាជ្ញាធរអង់គ្លេសបញ្ជាឲ្យបិទសាលារៀនជាង ១០០កន្លែង ក្រោយរកឃើញថាសាលាទាំងនោះត្រូវបានសាងសង់ឡើងពីបេតុងដែលគ្មានគុណភាព

    អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញានេះបានឲ្យដឹងថា​ អាជ្ញាធរអង់គ្លេសបានបញ្ជាឲ្យបិទសាលារៀនចំនួន ១០៤កន្លែងជាបណ្តោះអាសន្នក្រោយរកឃើញថា សំណង់អគាររបស់សាលារៀនទាំងនោះត្រូវបានសាងសង់ឡើងដោយប្រើបេតុងដែលគ្មានគុណភាព។ សាលារៀនទាំងជាង ១០០កន្លែងនោះត្រូវបានសាងសង់ឡើងនៅក្នុងចន្លោះឆ្នាំ ១៩៥០ និងឆ្នាំ ១៩៩០ និងមានទីតាំងស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេសអង់គ្លេស។

    បើតាមលោកស្រី Gillian Keegan ដែលជារដ្ឋលេខាធិការក្រសួងអប់រំអង់គ្លេសបានបញ្ជាក់ថា បេតុងដែលគេបានប្រើប្រាស់សម្រាប់សាងសង់អគារសិក្សាខាងលើនេះគឺជាបេតុងប្រភេទ RAAC ឬជាបេតុងកម្រិតស្រាល ដែលធ្វើសំណង់អគារងាយរងនូវការខូចខាត ជាពិសេសនោះគឺដំបូលអគារងាយនឹងបាក់ធ្លាក់ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងឆ្ងន់ធ្ងរចំពោះមនុស្សដែលកំពុងនៅក្នុងអគារនោះ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៨ និង ២០១៩ កន្លងទៅ អង់គ្លេសធ្លាប់ជួបប្រទះនូវករណីគ្រោះថ្នាក់នេះរួចហើយ ពោលគឺដំបូលអគារសាលារៀនបានបាក់ធ្លាក់មកយ៉ាងឆាប់រហ័សនិងបានបង្កគ្រោះថ្នាក់ដល់ក្រុមកូនសិស្សមួយចំនួនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: