ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រថៃ សម្រេចបន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

    BY Liny Chan September 1, 2023
    ព្រះមហាក្សត្រថៃ សម្រេចបន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ដោយកាត់បន្ថយការផ្តន្ទាទោសរបស់គាត់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Tiger នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣​នេះ។

    យោងតាមសេចក្តីប្រកាសដែលបានចេញផ្សាយនៅក្នុង Royal Gazette នៅរសៀលថ្ងៃនេះ ព្រះមហាក្សត្រថៃ បានសម្រេចព្រះទ័យ​បន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីឆ្នាំ ១១ខែ និង ២០ថ្ងៃ មកត្រឹមមួយឆ្នាំវិញ។ បន្ថែមពីនេះ ព្រះរាជ​ប្រកាស​បានបង្ហាញពីសម្រេច​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ដោយ​លើក​ឡើង​ពី​ការ​លះបង់​របស់​លោក​ ថាក់ស៊ីន​ចំពោះ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ និង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​មាន​ប្រយោជន៍។ មួយវិញទៀត លោក ថាក់ស៊ីន ស្ថិតក្នុងវ័យកាន់តែចាស់ ហើយមានបញ្ហាសុខភាព ដែលត្រូវការការព្យាបាលពីអ្នកឯកទេស។

    គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២២ ខែសីហា ភ្លាមៗក្រោយមកដល់ព្រលានយន្តហោះ និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៉ីន ​ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញ យប់ថ្ងៃដដែលនោះ ​រូបលោកត្រូវ​បានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យប៉ូលិសមួយកន្លែង ដោយសារបញ្ហាសុខភាព៕

    ប្រភព៖ The Tiger

    Share This Post:
    MPO4D jitutoto mpo4d Mpoplay