ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីលកម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់សមុទ្រលឿង

    BY Pheakdey September 2, 2023
    កូរ៉េខាងជើងបាញ់មីស៊ីលកម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់សមុទ្រលឿង

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលសម្រាប់កម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់តំបន់សមុទ្រលឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែកញ្ញានេះ។ ការបាញ់មីស៊ីលនេះត្រូវបានគេមើលឃើញថា គឺជាបាញ់សាកល្បងនិងជាការធ្វើសមយុទ្ធយោធាចុងក្រោយមួយរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងសប្តាហ៍នេះផងដែរ។

    ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើងនៅពេលនេះបានកើតឡើងស្របពេល​ដែលប្រទេសកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មចំពោះពលរដ្ឋកូរ៉េខាងជើងចំនួន ៥នាក់ ជុំវិញករណីដែលទីក្រុងព្យុងយ៉ាងបាញ់រ៉ុកកែតមួយគ្រាប់ទៅកាន់ទីអវកាសកាលពីខែមុន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់អំពីព័ត៌មានលម្អិតអំពីការបាញ់មីស៊ីលនេះនៅឡើយទេ ខណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងកំពុងបើកការសិក្សាអំពីករណីនេះហើយ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: