ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ារីសក្លាយជាក្រុងទី ១នៅតំបន់អឺរ៉ុបដែលសម្រេចហាមឃាត់ការប្រើប្រាស់ E-scooter

    BY Pheakdey September 2, 2023
    ប៉ារីសក្លាយជាក្រុងទី ១នៅតំបន់អឺរ៉ុបដែលសម្រេចហាមឃាត់ការប្រើប្រាស់ E-scooter

    បារាំង៖ ទីក្រុងប៉ារីសបានសម្រេចធ្វើការហាមឃាត់ការប្រើប្រាស់ E-scooter ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែកញ្ញានេះ។ សេចក្តីសម្រេចនេះនឹងផ្តើមមានសុពលភាពចាប់ពីដើមខែកញ្ញានេះតទៅ ខណៈប៉ារីសបានក្លាយជាទីក្រុងទី ១ នៅក្នុងតំបន់អឺរ៉ុប ដែលបានអនុវត្តវិធានការហាមឃាត់នេះ។

    បើតាមអាជ្ញាធរក្រុងប៉ារីសបានបញ្ជាក់ថា ការសម្រេចហាមឃាត់ការប្រើប្រាស់ E-scooter នេះត្រូវបានធ្វើឡើងដើម្បីរក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់នៅលើដងផ្លូវ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវដែលបង្កឡើងដោយអ្នកប្រើប្រាស់ E-scooter។ គួរបញ្ជាក់ជូនថា កាលពីឆ្នាំ ២០២២កន្លងទៅ នៅក្នុងទីក្រុងប៉ារីសបានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដែលបង្កឡើងដោយអ្នកប្រើប្រាស់ E-scooter ហើយក្នុងនោះមានមនុស្សចំនួន ៤៥៩នាក់បានរងរបួស និង ៣នាក់បានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: