កីឡា

Barcelona ទម្លាក់ Real Madrid ក្នុងជំនួបដណ្ដើមពានរង្វាន់ Copa del Rey ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

BY
Khmernote Media
February 28, 2019

ជំនួប El Classico រវាងម្ចាស់ផ្ទះ Real Madrid ប៉ះជាមួយនឹងក្រុមភ្ញៀវ Barcelona បញ្ចប់ដោយ Barcelona ធ្វើដំណើរពីរដ្ឋកាតាឡាន់មកលត់ម្ចាស់ផ្ទះ Real Madrid ដល់ទីក្រុង Madrid ក្នុងលទ្ធផល 0-3 ធ្វើឲ្យ Real Madrid អស់ឱកាសបន្ដដំណើរឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey រដូវកាលថ្មីនេះ។

ការយកឈ្នះ Real Madrid របស់ក្លឹប Barcelona ក្នុងជំនួប El Classico កាលពីយប់មិញនេះធ្វើឲ្យ Barcelona តាមទាន់កំណត់ត្រារបស់ Real Madrid ហើយ ដោយជំនួបប៉ះគ្នា 241 ប្រកួតក្លឹប Barcelona និង Real Madrid ឈ្នះម្នាក់ 95 ដងដូចគ្នា និងស្មើ 51 ដង។ ក្នុងការប្រកួតពានរង្វាន់ Copa del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្នុងការប្រកួតទាំង 2 ជើងក្លឹបអធិរាជសរ Real Madrid ពុំទទួលបានជ័យជំនះលើក្លឹបអ្នកមានបុណ្យ Barcelona ឡើយដោយពីរប្រកួតគឺ Real Madrid ស្មើក្នុងលទ្ធផល 1-1 និងប្រកួតក្នុងទឹកដី Santiago Bernabeu ទទួលរងបរាជ័យដោយលទ្ធផល 0-3។

3 គ្រាប់របស់ Barcelona កាលពីយប់មិញនេះកើតឡើងនៅក្នុងតង់ទី 2 ទាំងអស់ ហើយគ្រាប់ទាំង 3 នោះគឺធ្វើឡើងដោយកីឡាករ Luis Suarez បានចំនួន 2 គ្រាប់និងខ្សែការពារ Varane បង្កកំហុសអចេតនាសុតបញ្ចូលទីខ្លួនឯង ធ្វើឲ្យ Barcelona កក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey។


បុត្រ

Share This Post: