មិនត្រឹមសំឡេងពីរោះ តែបេក្ខជនរូបសង្ហាម្នាក់នេះ ធ្វើរឿងយ៉ាងភ្ញាក់ផ្អើលក្នុងវគ្គ Live Show កាលពីយប់មិញ
- BY
- Liny Chan
- September 4, 2023
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានចូលដល់វគ្គ Live Show ដ៏អស្ចារ្យហើយ ។

នៅក្នុងវគ្គ Live Show សប្តាហ៍ទី2នេះ បេក្ខជនឆ្នើមចំនួន 12រូប ផ្សេងទៀតរបស់គ្រូបង្វឹកទាំង4 បានឡើងមកបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យហើយសុទ្ធតែទទួលបានការគាំទ្រខ្លាំងតែម្តង ។

ជាពិសេសបេក្ខជន នាង សម្បត្តិ ដែលនៅក្នុងក្រុមខូចស៍ ណុប បាយ៉ារិទ្ធ បានស្រូបទាញការគាំទ្រយ៉ាង កក្រើកតែម្តង។
ទោះបីត្រូវបង្ហាញសមត្ថភាពចុងក្រោយគេក្នុងរាត្រីយប់មិញនេះ តែបេក្ខជន នាង សម្បត្តិ នៅតែធ្វើបានយ៉ាងរលូននិងលេចធ្លោជាមួយការសាទរយ៉ាងផុសផលគួរឲ្យរំភើប។ ឆ្លៀតបន្តិចបន្ទាប់ពីបង្ហាញសមត្ថភាពចប់ បេក្ខជនរូបសង្ហារម្នាក់នេះបានបន្ថែមឈុតពិសេសពញ្ញាក់អារម្មណ៍ដល់ខូចស៍ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា យ៉ាងផ្អែមល្ហែមមួយទំហឹងតែម្តង។





ទស្សនាវីដេអូខាងក្រោម៖
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






