PR

ជីប ម៉ុង រីថេល ចុះអនុស្សរណៈយោគយល់ជាមួយ Mary Bondol នាំយកផលិតផល Skincare កូនខ្មែរដ៏ល្បី មកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

BY
Naren
September 6, 2023

(ភ្នំពេញ ០៥ កញ្ញា ២០២៣)៖ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃ ក្រុមហ៊ុន ជីប ម៉ុង រីថៃល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយនឹងលោកស្រី ម៉ៅ ម៉ារីយន្នីកា សហស្ថាបនិកនៃក្រុមហ៊ុន ម៉ារីបណ្តូល ឯ.ក ដើម្បីនាំយកផលិតផលថែរក្សាសម្ផស្សដ៏ល្បីមកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថល និង លោកស្រី ម៉ៅ ម៉ារីយន្នីកា សហស្ថាបនិកនៃក្រុមហ៊ុន ម៉ារីបណ្តូល ឯ.ក រួមទាំងថ្នាក់ដឹកនាំ និង បុគ្គលិកនៃភាគីទាំងពីរ។

ក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍បង្ហាញចំណាប់អារម្មណ៍កោតសរសើរចំពោះ Mary Bondol ដោយមិននឹកស្មានថាជាផលិតផលថែរក្សាសម្ផស្សរបស់កូនខ្មែរ ដោយរចនាផលិតផលមើលទៅដូចជាស្តង់ដាអន្តរជាតិ។ លោកជំទាវបានបន្តថា ការចុះអនុស្សរណៈយោគយល់នេះជាការចាប់ផ្តើមសហការរវាងក្រុមហ៊ុនទាំងពីរ ដែលដឹកនាំដោយកូនខ្មែរសុទ្ធសាធ មានចក្ខុវិស័យដូចគ្នាដែលជាក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែនាំយកគុណភាពជាស្តង់ដាអន្តរជាតិមកជូនប្រជាជនកម្ពុជា។

លោកជំទាវ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន ជីប ម៉ុង រីថល នឹងខិតខំផ្តល់បន្ថែមនូវសេវាកម្មដល់អតិថិជន ក៏ដូចជាដៃគូពាណិជ្ជកម្ម ជាពិសេសនៅការចុះអនុស្សរណៈយោគយល់នេះ គឺជាសក្ខីកាមមួយដែលបង្ហាញពីការដើរទៅមុខឥតឈប់ឈររបស់ ជីប ម៉ុង រីថែល និង Mary Bondol។ លោកជំទាវជឿជាក់ថា ក្រុមហ៊ុនទាំងពីរនឹងអភិវឌ្ឍខ្លួនស្វែងរកអ្វីដែលថ្មី ល្អជាងគេ ដើម្បីពាំនាំជូនប្រជាជនខ្មែរ។

ចំណែក លោកស្រី ម៉ៅ ម៉ារីយន្នីកា សហស្ថាបនិកនៃក្រុមហ៊ុន ម៉ារីបណ្តូល ឯ.ក បានមានប្រសាសន៍ថា ការសហការមួយនេះ ប្រៀបដូចជាការបើកទំព័រថ្មីមួយសំរាប់ Mary Bondol ដើម្បីបង្ហាញខ្លួនជាសាធារណៈ ជាផ្លូវការ និងជាជំហានមួយក្នុងការពង្រីកសក្តានុពលរបស់ខ្លួននាពេលខាងមុខ។ លោកស្រីក៏រំពឹងយ៉ាងមុតមាំថា Mary Bondol នឹងអាចជាផ្នែកមួយ ក្នុងការជួយទាក់ទាញអតិថិជនមកកាន់ ផ្សារទំនើប Chip Mong 271 Mega Mall។ ជាពិសេសលោកស្រីក៏សង្ឃឹមថា រវាងក្រុមហ៊ុន ជីប ម៉ុង រីថេល និង ក្រុមហ៊ុន ម៉ាវីបណ្ដូល ឯ.ក នឹងអាចមានឱកាសសហការជាបន្តបន្ទាប់ នាថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails

Share This Post: