អន្តរជាតិ

រដ្ឋាភិបាលថ្មីរបស់ថៃគ្រោងចែកប័ណ្ណមានតម្លៃជិត​ ៣០០ដុល្លារទៅកាន់ពលរដ្ឋគោលដៅមួយចំនួន និងបញ្ចុះតម្លៃសាំងលើទីផ្សារដើម្បីជំរុញសេដ្ឋកិច្ចជាតិឡើងវិញ

BY
Pheakdey
September 6, 2023

ថៃ៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃគ្រោងនឹងដាក់ចេញវិធានការជាច្រើនដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ​ ដោយវិធានការទាំងនោះមានដូចជា ការចែកជូនប័ណ្ណដែលមានតម្លៃជាទឹកប្រាក់ចំ​នួន ១០,០០០បាត (២៨២ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋសម្រាប់ធ្វើការទិញឥវ៉ាន់នៅតាមទីផ្សារមួយចំនួនដែលអាជ្ញាធរថៃបានកំណត់ ពន្យារពេលបង់ប្រាក់សងបំណុលរបស់ប្រជាពលរដ្ឋទៅឲ្យខាងធនាគារ និងកាត់បន្ថយតម្លៃសាំងនៅលើទីផ្សារជាដើម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦​ ខែកញ្ញានេះបានបញ្ជាក់ថា គម្រោងខាងលើនេះគឺត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រីថៃថ្មីគឺលោក Srettha Thavisin ក្នុងពេលដែលលោកធ្វើសន្ទរកថាមួយស្តីពីគោលនយោបាយជាតិ ខណៈសេចក្តីព្រាងអំពីវិធានការទាំងអស់នេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាថៃដើម្បីធ្វើការអនុម័តនៅក្នុងសប្តាហ៍ក្រោយ។ សូមបញ្ជាក់ជូនថា គម្រោងផ្តល់ជូនប័ណ្ណសម្រាប់ដើរទិញឥវ៉ាន់ខាងលើនេះនឹងត្រូវអនុវត្តចំពោះពលរដ្ឋគោលដៅមួយចំ​នួន ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ខណៈនៅក្នុងគម្រោងនេះរដ្ឋាភិបាលថៃនឹងត្រូវចំណាយប្រាក់អស់ចំ​នួន ៥៦០លានបាត (១៥,៨លានដុល្លារអាមេរិក)៕

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: