ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុង Haikui បង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន

    BY Pheakdey September 9, 2023
    ព្យុះទីហ្វុង Haikui បង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន

    ជប៉ុន៖ ប្រទេសជប៉ុនបានរងនូវសម្ពាធទឹកភ្លៀងក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍​ ទី៩ ខែកញ្ញានេះ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់យ៉ាងច្រើននេះគឺត្រូវបានបង្កឡើងដោយសារតែឥទ្ធិពលព្យុះទីហ្វុងដ៏កំណាចមួយ ដែលមានឈ្មោះថា Haikui ខណៈព្យុះដដែលនេះក៏កំពុងបង្កឥទ្ធិពលអាក្រក់នៅកោះតៃវ៉ាន់ និងក្រុងហុងកុងផងដែរ។បើតាមអាជ្ញាធរអាកាសធាតុជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះភ្លៀងដែលបានធ្លាក់នៅក្នុងប្រទេសជប៉ុនមានកម្រិតរហូតដល់ ៣៩២mm ដែលជាកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះគេបើគិតចាប់តាំងពីឆ្នាំ ១៩៧៤មក។ ឥទ្ធិពលរបស់ភ្លៀងបានបង្កឲ្យមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សនៅតាមតំបន់មួយចំនួនសរុបមានចំនួនជាង ១០០កន្លែងផ្សេងគ្នា។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះថ្នាក់ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: