ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឯកឧត្តម ស ថេត និងស្នងការនគរបាលខេត្តកំពង់ធំពិនិត្យជាបន្ទាន់ ករណីតែងតាំងនាយនគរបាលប៉ុស្តិ៍សំព្រោជ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ

    BY Khmernote Media September 10, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឯកឧត្តម ស ថេត និងស្នងការនគរបាលខេត្តកំពង់ធំពិនិត្យជាបន្ទាន់ ករណីតែងតាំងនាយនគរបាលប៉ុស្តិ៍សំព្រោជ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ ស្រាវជ្រាវជាមួយ ស្នងការនគរបាលខេត្តកំពង់ធំជាបន្ទាន់ ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។

    បើយោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ »

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា៖ « ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។

    សូមបញ្ជាក់ថា មានសេចក្តីរាយការណ៍ថា លោក ហុង សារ៉ុម អតីតចោរប្លន់ទូមាស ត្រូវបានតែងតាំងជានាយនគរបាលប៉ុស្តិ៍ ឃុំសំព្រោជ ស្រុងស្ទោង ខេត្តកំពង់ធំ។ តាមសេចក្តីរាយការណ៍ដដែល ឈ្មោះ ហុង សារ៉ុម ជាក្រុមចោរប្លន់ទូមាសនៅផ្សារស្ទោង ហើយត្រូវបានចាប់ខ្លួន រហូតតុលាការចេញដីកាដាក់ពន្ធនាគារចំនួន៤ឆ្នាំទៀតផង៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay