ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យ ២នាក់ យកចំពាមកៅស៊ូបា.ញ់កញ្ចក់រថយន្តអ្នកដំណើរ នៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតាសោម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media September 11, 2023
    ជនសង្ស័យ ២នាក់ យកចំពាមកៅស៊ូបា.ញ់កញ្ចក់រថយន្តអ្នកដំណើរ នៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតាសោម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០ នាទី រំលងអធ្រាត្រ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

    ជនរងគ្រោះមានឈ្មោះ ញឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បើករថយន្តប្រភេទកុងទីន័រ ត្រូវជនល្មើសប្រដាប់ដោយចំពាមកៅស៊ូ បាញ់ចំកញ្ចក់ពីមុខ ចំហៀងខាងស្ដាំ ចំនួនមួយកន្លែងធ្វើឲ្យបែកប្រេះស្រាំ។ ជនបង្កមានទី១ ឈ្មោះ យ៉ន អ៊ីវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នុងករណីអំពើលួច និងទី២ឈ្មោះ ញ៉ាញ់ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្លាប់ជាប់ពន្ធធនាគារ ក្នុងករណីអំពើលួច និងជាអ្នកបាញ់កញ្ចក់រថយន្ត។

    បច្ចុប្បន្ន ជនបង្កទាំង០២នាក់ខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay