ចិនផ្តល់ជំនួយ ២សែនដុល្លារសម្រាប់ជួយជនរងគ្រោះពីហេតុការណ៍រញ្ជួយដីនៅម៉ារ៉ុក
ចិន៖ ប្រទេសចិនបានផ្តល់ប្រាក់ជំនួយសប្បុរធម៌ចំនួន ២០០,០០០ដុល្លារអាមេរិកទៅកាន់ប្រទេសម៉ារ៉ុក ដែលទើបជួបប្រទះនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ជូនតាមរយៈសមាគមកាកបាទក្រហមនៃប្រទេសចិន (The Red Cross Society of China) ទៅកាន់មូលធិនិអឌ្ឍចន្ទក្រហមម៉ារ៉ុក (Moroccan Red Crescent)។ 
គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុកបានកើតឡើងរហូតដល់ជាង ២,១២២នាក់ តួលេខអ្នករងរបួសមានចំនួន ២,៤២១នាក់ ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាគ្មានកន្លែងស្នាក់នៅ និងខ្វះអាហារសម្រាប់ទទួលទាន។ បើតាមអាជ្ញាធរម៉ារ៉ុកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចបន្តឡើង ហើយគិតត្រឹមពេលនេះគេនៅមិនទាន់បិទបញ្ចប់ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះដែលកំពុងកប់ក្រោមគំនរបាក់បែកនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Stria Time