ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅម៉ារ៉ុកបន្តកើនឡើងដល់ ២,៨៦២នាក់

    BY Pheakdey September 12, 2023
    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅម៉ារ៉ុកបន្តកើនឡើងដល់ ២,៨៦២នាក់

    ម៉ារ៉ុក៖ ចំ​នួនអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីក្នុង​ប្រទេសម៉ារ៉ុកនៅតែបន្តកើនឡើង បើទោះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះបានកើតឡើងជាច្រើនថ្ងៃមកហើយក៏ដោយ។ របាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃចន្ទ ទី១១ ម្សិលមិញនេះគឺគេបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតកើនឡើងរហូតដល់ ២,៨៦២នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកជនជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

    បើតាមអាជ្ញាធរម៉ារ៉ុកបានឲ្យដឹងថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតនៅមានពលរដ្ឋជាច្រើននាក់កំពុងតែបាត់ខ្លួនរកមិនឃើញ​ ហើយពួកគេទំនងជានៅជាប់ក្រោមគំនរបាក់បែក។ ដោយឡែកចំនួនអ្នករងរបួសវិញក៏មានការកើនឡើងផងដែរ ពោលគឺគិតត្រឹមពេលនេះតួលេខអ្នករងរបួសមានចំនួន ២,៥៦២នាក់។ ទន្ទឹមគ្នានេះនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះយ៉ាងខ្លាំងពីគ្រោះធម្មជាតិមួយនេះ ដូចជាខ្វះខាតអាហារសម្រាប់ទទួលទាន​ និងគ្មានកន្លែងស្នាក់នៅត្រឹមត្រូវជាដើម។ គួររម្លឹកជូនថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅតំបន់ភ្នំ  High Atlas ភាគកណ្តាលប្រទេសម៉ារ៉ុក ខណៈគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៨ រ៉ិចទ័រ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Strait Time

    Share This Post: