ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីនឹងជួយកូរ៉េខាងជើងក្នុងការបង្កើតប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយ

    BY Pheakdey September 13, 2023
    រុស្ស៊ីនឹងជួយកូរ៉េខាងជើងក្នុងការបង្កើតប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយ

    រុស្ស៊ី៖ រុស្ស៊ីបានសន្យាជួយប្រទេសកូរ៉េខាងជើងក្នុងការបង្កើតប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែកញ្ញានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាមួយនិងប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុន ដែលត្រូវបានរៀបចំឡើងនៅក្នុងស្ថានីយ៍អវកាស Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ី។

    គួររម្លឹកជូនថា លោក គឹម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញាតាមរយៈរថភ្លើងឯកជនមួយខ្សែ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះលោក គឹម ជុងអ៊ុន និងត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាសំខាន់ៗជាច្រើនដោយក្នុងនោះក៏មានទាំងករណីសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ជូនថា វត្តមានរបស់ លោក គឹម ជុងអ៊ុន នៅលើទឹកដីរុស្ស៊ីនៅពេលនេះគឺបានកើតឡើងស្របពេលសហរដ្ឋអាមេរិកបានព្រមានមិនឲ្យកូរ៉េខាងជើងលក់អាវុធទៅឲ្យប្រទេសរុស្ស៊ីនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: