ព័ត៌មានជាតិ

ម្ចាស់ពាន The voice រដូវកាលទី១! លោក ប៊ុត សីហា ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនម្ដងទៀត

BY
Khmernote Media
September 12, 2023

រាជធានីភ្នំពេញ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក នៅមុននេះបន្តិច បានឱ្យដឹងថា តារាចម្រៀង លោក ប៊ុត សីហា ដែលត្រូវបានស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន រួមជាមួយបក្ខពួក​ម្នាក់​ទៀត នៅ​ម៉ោង​០៤​និង​១០​នាទី​ រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣នេះ នៅ​ចំណុច​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​គងពិសី បានប្រាក់អ្នកព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន៖

ទី​០១- ឈ្មោះ ឆ​ន វល្លិ​ន ភេទ ប្រុស អាយុ​៣៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​។
និង​ទី​០២-​ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ​២៩​ឆ្នាំ (​ដែល​​ជាតារាចម្រៀង​ប្រឡង​ជាប់​លេខ​១ ក្នុងកម្មវិធីThe Voice Cambodia​) រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នៅ​មុន​ពេល​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ គឺ​កម្លាំង​នគរបាល បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដោយ​មានការ​សង្ស័យ ក៏ឃា​ត់​សួរនាំ និង​ឆែកឆេរ ទើប​រក​ឃើញ​និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៥​កញ្ចប់ ក្នុង​នោះ (០៣​តូច និង​០២​មធ្យម​), ទូរ​ស័ព្ទ​ ០៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត។ បច្ចុប្បន្ន​នេះ ក្រុម​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាងត្រូវ​បាន​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

Share This Post: