ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងបុគ្គលិកហាងកាបូបមើលងាយខ្លួន និងមិត្តភ័ក្តិពេក ទាញកន្ទ្រៃកាត់កាបូប LV ចោលនៅនឹងមុខបុគ្គលិកទាំងនោះតែម្តង

    BY autoadmin March 1, 2019
    ខឹងបុគ្គលិកហាងកាបូបមើលងាយខ្លួន និងមិត្តភ័ក្តិពេក ទាញកន្ទ្រៃកាត់កាបូប LV ចោលនៅនឹងមុខបុគ្គលិកទាំងនោះតែម្តង

    ថ្មីៗនេះអ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ Ismail Ariffin បានចែករំលែកនូវវីដេអូមួយទៅលើទំព័រហ្វេសប៊ុករបស់គាត់ អំពីរបៀបដែលមិត្តភក្តិរបស់គាត់គឺលោក Zainal Abidin ត្រូវបានវិនិច្ឆ័យតែសំបកក្រៅ (មើលងាយ) ដោយបុគ្គលិកនៅក្នុងហាងទំនើបដ៏ល្បីល្បាញមួយនៅក្នុង KLCC ។ ជាក់ស្តែងពួកគេត្រូវបានបុគ្គលិកនោះចាត់ទុកដូចជា “សត្វឆ្កែ” ដោយសារតែសម្លៀកបំពាក់ក្រៅខ្លួនរបស់ពួកគេ។

    ជាការពិតលោក Zainal បានទិញកាបូបម៉ាក Louis Vuitton កាលពីបីថ្ងៃមុន ហើយគាត់បានយកវាទៅហាងនៅ KLCC ដើម្បីស្នើសុំបុគ្គលិកឱ្យប៉ាក់ឈ្មោះរបស់គាត់នៅលើវា។ ទោះជាយ៉ាងណាក៏ដោយការស្នើសុំរបស់គាត់ត្រូវបានបដិសេធ ពីព្រោះបុគ្គលិកមានការព្រួយបារម្ភថា ពួកគេអាចធ្វើឱ្យខូចកាបូបបាន។ មិនត្រឹមតែប៉ុណ្ណឹងទេ បុគ្គលិកទាំងនោះមើលមកគាត់ធ្វើដូចជាគាត់ហ្នឹង ក្ររហាមគ្មានលុយឱ្យពួកគេអីចឹង។ ភ្លាមនោះលោក Zainal និយាយថា៖ «កុំប្រព្រឹត្ដិមកកាន់ខ្ញុំ និងមិត្តរបស់ខ្ញុំដូចជាសត្វស្វាបែបនេះ!»

    លោក Zainal បន្ទាប់មកក៏សុំកន្ដ្រៃពីបុគ្គលិក ហើយកាត់កាបូប Louis Vuitton ដែលដាក់តាំងនឹងមុខពួកគេ (ដូចមានក្នុងវីដេអូខាងក្រោម) ដោយនិយាយថា៖ «ពួកគេគិតថា កាបូប LV របស់ពួកគេ គឺធំជាងសេចក្តីថ្លៃថ្នូររបស់យើង»។ ក្រោយមកវីដេអូមួយនេះក៏មានភាពល្បីល្បាញ ដោយមានការ shares និង likes ជាច្រើន។ វាពិតជារឿងដែលពិបាកខ្លាំងណាស់ ដែលបុគ្គលិកមួយចំនួនតូចមិនធ្វើខ្លួន​ឱ្យសមរម្យជាបុគ្គលិក ខ្លះវិញធ្វើចរិតដូចថៅកែ និងនិយាយស្តីមិនគោរពភ្ញៀវនោះឡើយ ដែលពេលខ្លះវាជាហេតុផលដែលហាងមួយចំនួនខូចឈ្មោះ ដោយសារបុគ្គលទាំងនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: