ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលឆ្ងាយពីប្រភពទឹក ខណៈរដូវវស្សាឆ្នាំនេះនឹងបញ្ចប់ទៅលឿនត្រឹមចុងខែតុលា

    BY Khmernote Media September 14, 2023
    ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលឆ្ងាយពីប្រភពទឹក ខណៈរដូវវស្សាឆ្នាំនេះនឹងបញ្ចប់ទៅលឿនត្រឹមចុងខែតុលា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអាជ្ញាធរពាក់ព័ន្ធ និងសាធារណជន ជូនជ្រាបជាព័ត៌មាន និងដើម្បីមានវិធានការក្នុងការសន្សំសំចៃទឹក ជាពិសេសតំបន់ឆ្ងាយពីប្រភពទឹក។

    ក្រសួងធនធានទឹកសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីការ ព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

    ១-បាតុភូតសកល៖ បន្តនៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino)បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០ភាគរយ។

    ២- រដូវវស្សា៖
    ក-បន្តនៅក្នុងខែកញ្ញា៖ ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ ទៅ ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។

    ខ-នៅក្នុងខែតុលា និងខែវិច្ឆិកា៖ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹង ផ្ទៃដីរងទឹកភ្លៀងប្រមាណពី៣០ទៅ៤០ភាគរយ។  ​​​

    គ-បញ្ចប់រដូវវស្សា៖ រដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២៖
    -តំបន់ខ្ពង់រាប៖ បញ្ចប់នៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា។
    -តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖ បញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។

    យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ និង ជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជា ព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay