អន្តរជាតិ

វៀតណាមបញ្ជាឲ្យមានការត្រួតពិនិត្យអគារ Apartment ទូទាំងប្រទេស ក្រោយមានករណីភ្លើងឆេះ Apartment មួយកន្លែងបណ្តាលឲ្យពលរដ្ឋ ៥៦នាក់បាត់បង់ជីវិត

BY
Pheakdey
September 14, 2023

វៀតណាម៖ អាជ្ញាធរវៀតណាមនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤​​ ខែកញ្ញានេះបានចេញបញ្ជាឲ្យមានការត្រួតពិនិត្យអគារ Apartment ខ្នាតតូចទាំងអស់នៅទូទាំងប្រទេស ជាពិសេសនោះគឺពិនិត្យលើប្រព័ន្ធសុវត្ថិភាពក្នុងពេលមានអគ្គីភ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការចេញបញ្ជានេះត្រូវបានធ្វើឡើងបន្ទាប់ពីវៀតណាមបានជួបប្រទះករណីភ្លើងឆេះ Apartment ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានបណ្តាលមានអ្នកស្លាប់និងរបួសជាច្រើននាក់។គួររម្លឹកជូនថា កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះមានករណីភ្លើងឆេះ Apartment ដ៏កម្រមួយបានកើតឡើងនៅភាគខាងត្បូងទីក្រុងហាណូយ ខណៈករណីនេះគឺជាហេតុការណ៍ភ្លើងឆេះ Apartment ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់កើតមាននៅវៀតណាមនោះទេ​ បើគិតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះករណីភ្លើងឆេះ Apartment ដ៏កម្រនេះបានបណ្តាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥៦នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់ធ្ងរ និងស្ថិតនៅក្រោមការសង្គ្រោះបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: